Connect with us

ព័ត៌មានអន្ដរជាតិ

ត្បូងពេជ្រខ្មៅ ធំបំផុតលើពិភពលោក លក់ដាច់ហើយ តម្លៃរាប់លានដុល្លារ

បានផុស

នៅ

ត្បូងពេជ្រពណ៌ខ្មៅដ៏កម្រ និងធំបំផុតរបស់ពិភពលោក ដែលមានទម្ងន់រហូតដល់ ៥៥៥.៥៥ ការ៉ាត់ បានលក់ដាច់ហើយ នៅក្នុងកម្មវិធីដេញថ្លៃ នៅឯប្រទេសអង់គ្លេស ក្នុងតម្លៃ ៣.១៤ លានផោន ឬ ៤.២៨ លានដុល្លារអាមេរិក។

ត្បូងពេជ្រពណ៌ខ្មៅនេះ ត្រូវបានគេឱ្យឈ្មោះថា “The Enigma” និងត្រូវគេជឿថា វាបានបង្កើតឡើងនៅពេលដែលអាចម៍ផ្កាយមួយបានបុកផែនដីកាលពី ២.៦ ទៅ ៣.៨ ពាន់លានឆ្នាំមុន។

“The Enigma” ត្រូវបានទិញដោយលោក Richard Heart ដែលជាស្ថាបនិកនៃក្រុមហ៊ុន cryptocurrency Hex បន្ទាប់ពីការដេញថ្លៃតាមអ៊ីនធឺណិតដោយ Sotheby’s នៅទីក្រុងឡុងដ៍។ ក្រោយក្លាយជាម្ចាស់នៃត្បូងពេជ្រដ៏កម្រនេះ លោក Richard Heart បានប្ដូររឈ្មោះរបស់វាទៅជា “Hex.com Diamond” ​វិញ។

គួរបញ្ជាក់ថា “The Enigma” ជាត្បូងថ្មធម្មជាតិកម្រ ព្រោះតែវាផ្ទុកនូវសារធាតុ osbornite ដែលជាសារធាតុរ៉ែ ដោយត្រូវបានរកឃើញតែនៅក្នុងអាចម៍ផ្កាយនោះទេ។ បន្ថែមពីលើនេះ វាជាថ្ម Carbonado ដ៏កម្របំផុត ខណៈវាមានតែនៅក្នុងប្រទេសប្រេស៊ីល និងសាធារណរដ្ឋអាហ្វ្រិកកណ្ដាលប៉ុណ្ណោះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ម្ចាស់ក្សត្រី Elizabeth ជាប់តំណែងមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអង់គ្លេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម