ចរាចរណ៍
ខ្ចីរថយន្ដមិត្តភ័ក្ដិជិះទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍និងបង្កាន់ដៃស្ពានខ្ទេច
បុរសម្នាក់ខ្ចីរថយន្តរបស់មិត្តភ័ក្ដិបើកឡើងខឿនផ្លូវជ្រុលបុកស្លាកសញ្ញាចរាចរណ៍មួយដើមរួចបន្តទៅបុកបង្កាន់ដៃស្ពានអាកាស៥មករា បណ្ដាលឲ្យដាច់កង់ខាងមុខម្ខាងទៅមុខលែងរួច។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចស្ពានអាកាស៥មករា ផ្លូវក្រោមដី តាមបណ្តោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក ម៉ាស្តារពណ៌សពាក់ស្លាកលេខភ្នំពេញ2AC-9022ធ្វើដំណើតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទៅដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃ ទៅផ្លូវ ២៩៨ ក្នុងល្បឿនលឿនបួងចង្កូតមិនទាន់ជ្រុលឡើងខឿនផ្លូវទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើមបាក់រាបដល់ដី ចំណែករថយន្តមិនទាន់អស់ល្បឿនបានបន្តទៅបុកបង្កាន់ដៃស្ពានអាកាសផ្លូវក្រោមដីពេញទំហឹងបណ្ដាលឲ្យរថយន្តដាច់កង់ខាងមុខម្ខាង រងការខូចខាតយ៉ាងដំណំទៅមុខលែងរួច។ ភ្លាមនោះតៃកុងរថយន្តបានចុះពីលើរថយន្តគេចខ្លួនបាត់ តែមួយសន្ទុះក្រោយមកឃើញបុរសម្នាក់បានមកដល់កន្លែងកើតហេតុ ហើយបានអះអាងថាជាម្ចាស់រថយន្ត និងបានប្រាប់ថារថយន្តរបស់គាត់ត្រូវបានមិត្តភ័ក្ដិខ្ចីបើក។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម


