ព័ត៌មានជាតិ
ពលរដ្ឋ ៥៤ គ្រួសារ រស់នៅក្នុងទីតាំងសំណង់មិនរៀបរយជាប់របងមន្ទីរពេទ្យព្រះកុសុមៈស្ម័គ្រចិត្តទទួលយកដីនៅតំបន់អភិវឌ្ឍន៍7NG
ប្រជាពលរដ្ឋចំនួន ៥៤ គ្រួសារ ដែលរស់នៅលើសំណង់មិនរៀបរយ ជាប់របងមន្ទីរពេទ្យព្រះកុសុមៈ ស្ថិតនៅលើផ្លូវ ១៣៨ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាច្រើនឆ្នាំ បានសម្រេចចិត្ត ទទួលយកដីនៅតំបន់អភិវឌ្ឍន 7NG ហើយកាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយ លោកជា ពិសី អភិបាលខណ្ឌទួលគោក រួមជាមួយកម្មករជាច្រើននាក់បានចុះទៅជួយសម្របសម្រួល និងរុះរើផ្ទះបងប្អូនប្រជាពលរដ្ឋ ខណៈដែលពួកគាត់ស្នើសុំកម្លាំងជួយរុះរើ និងដឹកជញ្ជូនសម្ភារដើម្បីយកទៅដាក់ទីតាំងដីថ្មីដែលពួកគាត់ស្ម័គ្រចិត្តទទួលយក។

មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានអោយដឹងថា នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២ ប្រជាពលរដ្ឋចំនួន ៥៤គ្រួសារ ដែលរស់នៅលើសំណង់មិនរៀបរយលើផ្លូវ ១៣៨ ជាប់ខាងជើងមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញព្រមស្ម័គ្រទទួលយកដីនៅតំបន់អភិវឌ្ឍន 7NG ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញនិងរដ្ឋបាលខណ្ឌទួលគោក។

ពួកគាត់បានរុះរើនៅព្រឹកថ្ងៃទី ១៥ ខែកុម្ភះ ឆ្នាំ២០២២ ដោយចាប់ពីវេលាម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៨ និង១៥យប់។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋ រស់នៅលើសំណង់មិនរៀបរយជាប់របងមន្ទីរពេទ្យព្រះកុសុមៈ ស្ថិតនៅលើផ្លូវ ១៣៨ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកនេះត្រូវបានអាជ្ញាធរ សង្កាត់ទឹកល្អក់ទី១ និងអាជ្ញាធរខណ្ឌទួលគោកធ្វើការសម្របសម្រួលអោយពួកគាត់ចាកចេញពីតំបន់នេះច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគាត់មិនព្រម មកដល់ពេលនេះ ទើបពួកគាត់យល់ព្រមស្ម័គ្រទទួលយកដីនៅតំបន់អភិវឌ្ឍន 7NG៕


អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ