Connect with us

ជីវិតកម្សាន្ដ

ផ្ទុះការសរសើរ លីវ ជីលី គ្រប់គ្នាជាមួយឈុតបែបប្រពៃណីលើកពីតម្លៃស្ត្រីខ្មែរ

បានផុស

នៅ

ជាថ្មី​ម្តងទៀត​ទស្សនិកជន ​និងអ្នកគាំទ្របានពោលការសរសើរគ្រប់គ្នា ពេលឃើញសម្រស់បវរកញ្ញា Miss Grand Cambodia 2020 គឺកញ្ញា លីវ ជីលី។​ អ្វីដែល​កាន់តែ​ពិសេស​ថែមទៀត​នោះ​ នាង​ក៏បាន​បញ្ចេញ​សំណេរ​រៀបរាប់​ពី​តម្លៃ​ស្ត្រី​ខ្មែរ​ ដែល​គួរ​តែមាន​ទៀតផង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យ៉ាងណាមិញ​ចំពោះ​ការចាប់អារម្មណ៍​នេះ​កើត​ឡើង​ស្រប​ពេលដែល​ស្រី​ស្អាត លីវ ជី​លី បាន​រំលេច​ខ្លួន​ក្នុង​ឈុត​សម្លៀកបំពាក់​បែប​ប្រពៃណី​បុរាណ​ខ្មែរ​យ៉ាង​ស្រស់​ផូរផង់​។ ​ខណៈកន្លងមក​គេ​ធ្លាប់តែ​ឃើញ​នាង​និយម​ស្លៀកពាក់​បែប​សម័យ​ប៉ុណ្ណោះ​។​

​ជាក់ស្តែង​បង្ហោះ​ភ្ជាប់​រូបភាព​ដ៏​ស្រស់​សោភា​ប្រមាណ​ ៣​ សន្លឹក​កញ្ញា លីវ ជី​លី បាន​រៀបរាប់ថា​«​ស្ត្រី​កូន​ខ្មែរស្តាប់​ពុក​ស្តាប់​ម៉ែយាយ​តា​ទូន្មាន ស្រដី​ស្រទន់ ល្វត​ល្វន់​ចេះ​អៀន ចេះ​ខ្លា​ចចេះ​ហ៊ាន​ត្រូវ​ក្បួនតម្រា​។​ សុភាព​រម្យទម ដឹង​គួរ​សម ចរិត​ថ្លៃថ្លា ឫកពា​មាយាទ​«​វរនាថ​ដូច​ផ្កា​» គួរឲ្យ​ទស្សនា​បុប្ផា​កម្ពុជា​។ ​សុភាវធម៌ សុជីវធម៌ សីល​ធម៌​សោភា វប្បធម៌​ឧ​ត្ត​ម នាង​ខំ​ការពារ មិន​ឲ្យ​ឃ្លាតឃ្លា​រក្សា​ខ្ជាប់​ខ្លួន​»​។​

​តាម​ការកត់សម្គាល់ Miss Grand Cambodia 2020 ​កញ្ញា លីវ ជី​លី កន្លងមក​តែង​ទទួល​បានការ​ចាប់អារម្មណ៍​ និង​លើកសរសើរ​ពី​មហាជន​ទៅលើ​រូប​សម្រស់​ ដែល​ភាគច្រើន​ការ​ស្លៀកពាក់​របស់​ ជី​លី​ គឺមាន​ភាពស្រស់ស្អាត​នឹង​ទាក់ភ្នែក​អ្នកគាំទ្រ​ស្ទើរ គ្រប់គ្នា​តែម្តង​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម