ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យលោក វេង សាខុន បង្កើនកិច្ចសហការជាមួយក្រសួង-ស្ថាប័ន ដទៃ
ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បង្កើនកិច្ចសហការជាមួយក្រសួង-ស្ថាប័ន ដទៃ ដើម្បីបំពេញកិច្ចការអ្វីមួយ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ២៣ ខែកុម្ភៈនេះថា ពាក់ព័ន្ធនឹងបញ្ហាដេញថ្លៃ នៃការនាំចូលសត្វជ្រូក គឺសម្ដេចបានចាររួចហើយ តែរដ្ឋមន្ត្រីក្រសួងកសិកម្ម មិនព្រមសហការ ហើយឥឡូវនេះសម្ដេចបានចារម្ដងទៀត ឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ធ្វើកិច្ចការងារនេះម្ដងទៀត។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ពេលហ្នឹង ក៏ឆ្លៀតនិយាយទៅ ឯកឧត្ដម វេង សាខុនដែរ អារឿងពាក់ព័ន្ធនឹងបញ្ហាជ្រូកនេះ កន្លងទៅខ្ញុំចារហើយ តែឯកឧត្ដម វេង សាខុន មិនសហការ ឥឡូវខ្ញុំចារឲ្យ អូន ព័ន្ធមុនីរត្ន ធ្វើកិច្ចការងារហ្នឹងម្ដងទៀត បញ្ហាធ្វើម៉េចផ្គត់ផ្គង់ យើងមានតម្រូវការៗ ពិតមែនហើយ យើងគាំទ្រកសិករក្នុងស្រុកចិញ្ចឹមជ្រូក ប៉ុន្តែបើគ្រាន់តែតម្រូវចិត្តកសិករស្រុក ចិញ្ចឹមជ្រូក ៥ពាន់គ្រួសារ និងទុកឲ្យមនុស្សប្រមាណដណ្ដប់លាននាក់ ទទួលផលអាក្រក់ពីការឡើងថ្លៃសាច់ជ្រូក តើវាយ៉ាងម៉េច?»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


