ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីស្នើឱ្យស្ថាប័នរដ្ឋសន្សំសំចៃថវិកាទប់ទល់វិបត្តិកូវីដ-១៩
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើដល់គ្រប់ស្ថាប័នរដ្ឋ ត្រូវតែសន្សំសំចៃថវិកា កាត់បន្ថយការចំណាយគ្រប់បែបយ៉ាង ដើម្បីត្រៀមថវិកាទប់ស្កាត់វិបត្តិកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាលនៅលើសកលលោក ក៏ដូចជាកម្ពុជា។ សម្តេចថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២១ លើកទិសដៅឆ្នាំ ២០២២ របស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២២។

ជាមួយគ្នានេះ សម្តេចតេជោ មានប្រសាសន៍ប្រាប់ទៅរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវត្រួតពិនិត្យលើការស្នើសុំធ្វើគម្រោងនានា ដែលមិនចាំបាច់ ត្រូវផ្អាកសិន ដើម្បីកាត់បន្ថយការចំណាយ។
សម្តេចបានលើកឡើងថា បច្ចុប្បន្នរដ្ឋាភិបាល បានចំណាយថវិកាប្រមាណជិត ៤០លានដុល្លារ ដើម្បីជួយដល់ពលរដ្ឋក្រីក្រ ងាយរងគ្រោះក្នុងវិបត្តិកូវីដ។ លើសពីនេះទៀត ថវិកាដែលប្រមូលបានពីវិស័យនានា ត្រូវបានប្រើប្រាស់លើការទិញវ៉ាក់សាំង សម្រាប់ចាក់ជូនពលរដ្ឋឲ្យបានគ្រប់ៗគ្នា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


