ព័ត៌មានជាតិ
ការចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ដុសមូលដ្ឋាននិងដុសជំរុញ ជូនប្រជាពលរដ្ឋ កម្មករជាជម្រើសដ៏ល្អបំផុតក្នុងការការពារជំងឺ covid-19
ភ្នំពេញ ៖ ការចាក់វ៉ាក់សាំងការពារជំងឺ covid-19 មូលដ្ឋាននិងដុសជំរុញជូនប្រជាពលរដ្ឋ ដូចជាកម្មករកម្មការិនីនៅតាមបណ្តារោងចក្រនានានៅក្នុងរាជធានីភ្នំពេញគឺជាជម្រើសដ៏ល្អបំផុត ក្នុងការការពារជម្ងឺរាតត្បាតឆ្លងជំងឺ covid-19 ពិសេស covid 19 ប្រភេទបម្លែងថ្មី អូរមីក្រុង។ ដូច្នេះទេអាជ្ញាធរខណ្ឌទាំង១៤ត្រូវជំរុញអោយប្រជាពលរដ្ឋ កម្មកររោងចក្រទាំងអស់ទៅទទួលការចាក់វ៉ាក់សាំងដុសជំរុញនេះឲ្យបានគ្រប់គ្នា។

នេះជាការលើកឡើងរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ស្ដីពីការជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺ covid-19 នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី ០១ខែមីនា ឆ្នាំ២០២២នេះ ជាមួយនឹងអាជ្ញាធរខណ្ឌ១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ការចាក់វ៉ាក់សាំងដុសជំរុញជូនប្រជាពលរដ្ឋក៏ដូចជាកម្មករកម្មការនីរោងចក្រ គឺជាជម្រើសដ៏ល្អបំផុតក្នុងការការពារជំងឺកូវីដ-១៩ ពិសេសប្រភេទអូមីក្រុង។ ករណីនេះ លោកឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសអាជ្ញាធរខណ្ឌដែលមានរោងចក្រនៅក្នុងភូមិសាស្ត្ររបស់ខ្លួនត្រូវបង្កើតក្រុមការងារមួយ ដើម្បីចាក់វ៉ាក់សាំងជូនកម្មករកម្មការិនីនៅតាមរោងចក្រ។ ក្រុមការងារ ត្រូវធ្វើទំនាក់ទំនងជាមួយម្ចាស់រោងចក្រសហគ្រាសនានាដើម្បីទទួលនូវព័ត៌មានថា កម្មករប៉ុន្មាននាក់ដែលមិនទាន់បានទទួលនូវការចាក់វ៉ាក់សាំងដុសជំរុញនេះ គឺយើងទៅចាក់វ៉ាក់សាំងដុសជំរុញនេះដល់រោចក្រតែម្តង។

បន្ថែមពីលើនេះ លោកឃួង ស្រេង ក៏បានធ្វើការណែនាំដល់អាជ្ញាធរខណ្ឌសង្កាត់ភូមិធ្វើយ៉ាងណាជំរុញប្រជាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងដុសជំរុញនេះឱ្យបានគ្រប់គ្នាផងដែរ ដោយត្រូវធ្វើស្ថិតិឲ្យបានច្បាស់លាស់ ពីប្រជាពលរដ្ឋណាដែលមិនទាន់បានចាក់ ហើយយើងត្រូវធ្វើលិខិតអញ្ជើញឲ្យពួកគាត់ទៅទទួលការចាក់វ៉ាក់សាំងនៅតាមណ្ឌលសុខភាពដែលនៅជិតលំនៅដ្ឋានរបស់ពួកគាត់តែម្តង។
លោកបន្តថា អាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ត្រូវជំរុញអាណាព្យាបាលកុមារ អាយុ៣ឆ្នាំទៅ៥ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំង ដុសមូលដ្ឋានឲ្យបានគ្រប់គ្នាដោយលោកបញ្ជាក់ថា ចាប់ពីថ្ងៃទី២៣ កុម្ភៈ រហូតមកដល់ថ្ងៃទី ថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២២កុមារអាយុ៣ឆ្នាំទៅ៥ឆ្នាំ ទទួលបានការចាក់វ៉ាក់សាំងប្រមាណជាង ២ម៉ឺននាក់ហើយ តែយើងត្រូវជម្រុញអោយអាណាព្យាបាលនាំ កុមារអាយុ៣ឆ្នាំទៅ ៥ឆ្នាំនេះ ទៅទទួលការចាក់វ៉ាក់សាំងជូនកុមារឲ្យបានគ្រប់គ្នា។

បន្ថែមពីលើនេះលោកអភិបាលរាជធានីភ្នំពេញក៏បានជំរុញនិងណែនាំឲ្យអាជ្ញាធរខណ្ឌទាំងអស់ធ្វើការផ្សព្វផ្សាយពីវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមភោជនីយដ្ឋាននានា ដើម្បីឲ្យពួកគាត់ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩នេះឲ្យបានហ្មត់ចត់។

ក្រៅពីវិធានការដូចជាបង្ការទប់ស្កាត់ជំងឺកូវី-១៩ ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងរាជធានីភ្នំពេញ លោកឃួង ស្រេងក៏បានការណែនាំឲ្យអាជ្ញាធរខណ្ឌទាំងអស់ពង្រឹងឡើងវិញនូវកិច្ចការងាររៀបចំសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរផងដែរ៕
ដោយ ៖ ស្រីរ័ត្ន

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៥ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


