វប្បធម៌ ជំនឿ
អត្ថន័យនៃសុបិនឃើញអង្គុយនឹងតុបរិភោគអាហារ
សុបិន្តអំពីតុបរិភោគអាហារជាធម្មតាមានន័យថា នឹងបង្កើនការចំណាយ។
រីឯការសុបិនញ៉ាំនៅនឹងតុបែរជាបង្ហាញថា ខ្លួនអ្នកនឹងត្រូវបានគេលើកកម្ពស់កេរ្តិ៍ឈ្មោះ សង្គម ការងារអាជីពតម្លៃក្នុងជីវិតគ្រួសារកើនឡើង កេរ្តិ៍ឈ្មោះហើយអាជីពរបស់អ្នកនឹងរីកចម្រើន។

ស្ត្រីវិញ ពេលសុបិនញ៉ាំអាហារនៅនឹងតុជាមួយប្តីរបស់នាង ច្រើនបង្ហាញពីការមានផ្ទៃពោះ។
អ្នកជំនួញណា គេងសុបិនឃើញញ៉ាំអាហារ នៅនឹងតុ ប្រផ្នូលថា អាជីវកម្មមានការរីកចម្រើន អាចនឹងពង្រីកទៅក្រៅប្រទេស។
សុបិនឃើញការជូតតុអាហារ សម្អាត ជិវិតពិតនឹងត្រូវបានតំឡើងឋានៈទៅកាន់កាប់ទីតាំងការងារឬតំណែងសង្គមខ្ពស់។
សុបិនដើររក ឬទិញបានតុអាហារ ប្រាប់ឲ្យចាប់ផ្តើមអាជីវកម្មថ្មីឬជំនួញថ្មីក្នុងពេលក្រោកឡើង។

សុបិនថាមានស្រមោចនៅលើតុបរិភោគ ញាតិសន្ដាននិងមិត្តភក្តិដែលរស់នៅកន្លែងដាច់ស្រយាលជិតនឹងមកលេង។
សុបិននៃតុអាហារទទេបង្ហាញពីជម្លោះដែលបណ្តាលមកពីភាពក្រីក្រ។ ចំណែកសុបិនថាតុនឹងរំកិលផ្លាស់ប្តូរដោយខ្លួនឯង ប្រផ្នូលបង្ហាញថា មានការមិនពេញចិត្តក្នុងជីវិតត្រូវស្វែងរកការធូរស្បើយ ដោយផ្លាស់ប្តូរគោលដៅជាក់លាក់។
សុបិនអំពីតុអាហារកខ្វក់មានន័យថា អ្នកនឹងមិនពេញចិត្តយ៉ាងខ្លាំងចំពោះអាកប្បកិរិយាបះបោររបស់កូនៗ ឬនិយោជិកប៉ុន្តែចុងក្រោយនឹងអាចដោះស្រាយបញ្ចប់ដោយក្តីរីករាយ បន្ទាប់ពីការឈ្លោះប្រកែកគ្នា។
សុបិនថានរណាម្នាក់មកឈរឬអង្គុយនៅលើតុបាយបង្ហាញថាមនុស្សនោះនឹងបង់ថ្លៃអាកប្បកិរិយាដែលមិនសមហេតុផល ដើម្បីសំរេចគោលដៅរបស់ពួកគេ ដោយមិនគិតអំពីអ្នកដទៃ។
បើយល់សប្តិ ឃើញតុបរិភោគអាហារមួយដែលមានម្ហូបត្រៀមរួចជាស្រេចដើម្បីបម្រើយើង មានន័យថា នេះជាការទទួលពរជ័យ ការលួងលោមជីវិត ការស្រោចស្រង់ផ្នែកហិរញ្ញវត្ថុ និងស្ថានភាពជ័យជំនះលើសត្រូវ។ ក្នុងសុបិន ម្ហូបដែលដាក់នៅលើតុតំណាងឱ្យជ័យភណ្ឌ។

ការអង្គុយហូបអាហារលើតុបាយនៅក្នុងក្តីសុបិនមានន័យថា យើងនឹងចូលរួមជាមួយក្រុមមនុស្សដ៏អស្ចារ្យ ល្បីៗ មានឋានៈ ។ ប្រសិនបើអាហារត្រូវបានដាក់នៅលើតុ ជាប្រភេទម្ហូបល្អ ស្អាត និង បាយឬនំប៉័ងស្រស់ជាអាហារមូលដ្ឋាន នៅក្នុងក្តីសុបិន មានន័យថា ស្នេហារវាងមិត្តភក្តិនិងបងប្អូនកាន់តែជ្រាលជ្រៅឡើង។ បើឃើញមានតែអាហារតិចតួចនិងនំប៉័ងខ្លះៗនៅលើតុក្នុងសុបិនមានន័យថា ខ្វះសេចក្តីស្រឡាញ់រវាងបងប្អូន។ ការទទួលយកចំណែកចែកនំប៉័ងឬបាយជាមួយនរណាម្នាក់នៅក្នុងក្តីសុបិន មានន័យថា ជាស្នេហាពិត សាមគ្គីភាព។
ប្រសិនបើសុបិនឃើញមុខម្ហូបមួយឬពីរនៅលើតុរៀបទុកស្រេចឱ្យខ្លួន មានន័យថា ប្រាក់ចំណេញសម្រាប់ខ្លួនឯងនិងការផ្គត់ផ្គង់សម្រាប់អ្នកនៅក្នុងបន្ទុក កំពុងមកដល់ហើយ កុំព្រួយអ្វីទាំងអស់ពីពេលនេះទៅ។
គ្រូ ឯម
ចុចអាន៖ បើឃើញស៊ុបឆ្នាំង នៅក្នុងសុបិន កុំមើលរំលង មិនមែនលេងៗទេ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


