Connect with us

ព័ត៌មានជាតិ

ពី​ផ្លូវជាតិ​លេខ​៣ ៖ ប្រមុខ​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ដំឡើង​ល្បឿន​ដល់​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

បានផុស

នៅ

មានប្រសាសន៍​នៅក្នុង​ពិធី​បើក​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវជាតិ​លេខ​៣ នា​ព្រឹក​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២២ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ដំឡើង​ល្បឿន​ផ្លូវ​ដែល​មាន​គន្លង​ផ្សេងគ្នា ដូចជា​ផ្លូវ​ជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​១ ជាដើម ដល់​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ពីព្រោះ​បើ​នៅតែ​ប្រើ​ល្បឿន​៤០​ៗ នោះ​នឹងធ្វើ​ឲ្យ​គាំង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​សព្វថ្ងៃ​នៅ​ផ្លូវជាតិ​លេខ​៣ មាន​កន្លែង​ឱ្យ​បើក​លើស​ល្បឿន​៨០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប៉ុន្តែ​ការកំណត់​នេះ​នាំ​ឲ្យ​មានការ​ភាន់ច្រឡំ​។ ដែល​មាន​អ្នកខ្លះ​បើក​៤០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង តាំងពី​កំពត​រហូតដល់​រាជធានី​ភ្នំពេញ ប៉ុន្តែ​ខ្ញុំ​គិតថា ៨០​អាច​អាច​យឺត ផ្លូវ​ល្បឿន​លឿន គឺ​១២០​គីឡូ បន្តិចទៀត​នឹង​ត​ភ្ជាប់​រវាង​ទីក្រុង​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ដែល​កំពុង​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​។ ឥឡូវ​នៅ​ពេល​ដែល​យើង​មាន​គន្លង​ផ្លូវ​បែបនេះ ហើយ​គន្លង​ផ្លូវ​ពេលនេះ កំពុងតែ​មាននៅ​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​១ អញ្ចឹង​តើ​គួរ​ផ្លូវ​ណា​បង្កើន​ល្បឿន អនុញ្ញាត​ឲ្យ​ឡើង​ដល់​១០០ ហើយ​ផ្លូវ​ណា​ឡើង​ដល់​ប៉ុន្មាន នឹង​ពិនិត្យ​អំពី​បញ្ហា​នេះ ពីព្រោះ​បើ​នៅ​៤០​ៗ​ជាប់ អាហ្នឹង​គឺថា វា​គាំង​នៅត្រង់​ហ្នឹង​”​។

បើ​តាម​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ នេះ​មាន​ដាក់​កាមេរ៉ា​ចាប់​ល្បឿន​ចំនួន​១០​កន្លែង ហើយ​នៅពេល​បើក​លើស​ល្បឿន​សមត្ថកិច្ច នឹង​រុញ​ប័ណ្ណពិន័យ​នេះ ទៅដល់​ផ្ទះ​តែម្ដង ដើម្បី​បង់ប្រាក់​។

​គួរ​រំលឹក​ថា កន្លងមក​តែងតែមាន​ការ​លើក​ឡើង​រិះ​គន់​ពី​ការកំណត់​ល្បឿន​នៅតាម​បណ្តា​ផ្លូវ​មួយចំនួន ដែល​ផ្លូវ​ជនបទ​ខ្លះ វាល​ដាច់​ស្រយាល តែ​កំណត់​ល្បឿន​ត្រឹមតែ​៤០.៥០ ឬ​៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ​។ ចំណែក​សមត្ថកិច្ច​តាម​គោលដៅ​មួយចំនួន ក៏​ឆ្លៀត​ឱកាស​ថែមទៀត ដោយ​ដាក់​ទីតាំង​ផាកពិន័យ​នៅ​ក្បែរ​ចំណុច​ផ្លាក​បន្ថយល្បឿន ធ្វើ​ឲ្យ​អ្នកបើកបរ​មិនអាច​បន្ថយល្បឿន​ទាន់ ហើយក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ពិន័យ​តែម្តង​។ ចំណុច​ទាំងនេះ ពួកគាត់​ស្នើ​ឲ្យ​មានការ​កែប្រែ​ឡើងវិញ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ១៥ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ១៥ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

វប្បធម៌ ជំនឿ១៨ ម៉ោង មុន

សាស្ត្រាចារ្យ ព្រឿង ឈៀង៖ ចាស់កុំមាក់ងាយក្មេង ឯក្មេងកុំបោះបង់ចោលចាស់

Sokha Hotels

ព័ត៌មានពេញនិយម