សេដ្ឋកិច្ច
រុស្ស៊ី គំរាមកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទៅអឺរ៉ុប ដើម្បីសងសឹក
កាលពីថ្ងៃចន្ទទី០៧ខែមីនា ប្រទេសរុស្ស៊ីបានព្រមានថា ខ្លួនអាចនឹងបិទបំពង់បង្ហូរឧស្ម័នដ៏សំខាន់របស់ខ្លួនទៅកាន់ប្រទេសអាល្លឺម៉ង់ ប្រសិនបើលោកខាងលិចបន្តដាក់ទណ្ឌកម្ម ហើយហាមឃាត់ប្រេងរបស់រុស្ស៊ី។

លោកឧបនាយករដ្ឋមន្ត្រី Alexander Novak បាននិយាយថា វិធានការបែបនេះនឹងនាំទៅរក ផលវិបាកដ៏មហន្តរាយសម្រាប់ការផ្គត់ផ្គង់ពិភពលោក និងនាំឲ្យតម្លៃប្រេងកើនឡើងទ្វេដងដល់៣០០ដុល្លារក្នុងមួយបារ៉ែល។
លោក Novok ថែមទាំងបានអះអាងផងដែរថា រុស្ស៊ីមានសិទ្ធិគ្រប់យ៉ាងក្នុងការសងសឹក។

អាមេរិកបាននិងកំពុងព្យាយាមធ្វើការជាមួយសម្ព័ន្ធមិត្តលើការដាក់បម្រាមរុស្ស៊ី ជាមធ្យោបាយដាក់ទណ្ឌកម្មដោយសារការវាយលុកអ៊ុយក្រែន។ ប៉ុន្តែអាល្លឺម៉ង់ និងហូឡង់បានច្រានចោលផែនការនេះកាលពីថ្ងៃចន្ទ។
គួរបញ្ជាក់ថា សហភាពអឺរ៉ុបទទួលបានឧស្ម័នប្រហែល ៤០% និងប្រេង ៣០% ពីប្រទេសរុស្ស៊ី ហើយមិនងាយរកអ្វីមកជំនួសបានទេ ប្រសិនបើការផ្គត់ផ្គង់ត្រូវបានរំខានមែននោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


