ចរាចរណ៍
រថយន្តដឹកទឹកកកបុកជាមួយម៉ូតូស្លាប់បុរសម្នាក់នៅកន្លែងកើតហេតុ
រថយន្តដឹកទឹកកកមួយគ្រឿងដែលមានបិទយីហោ «ម៉ាកសេះហោះមានជ័យ» បើកបុកជាមួយម៉ូតូមួយគ្រឿងពេញទំហឹងបណ្ដាលឲ្យបុរម្នាក់ជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ខាងកើតផ្លូវចូលភូមិសុខសាន្តប្រហែល៣០០ម៉ែត្រ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចចរាចរណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក yamaha excitor ពណ៌សខ្មៅ គ្មានស្លាកលេខ បើកដោយបុរសម្នាក់មិនស្គាល់ឈ្មោះ បើកពីកើតទៅលិចលុះបើកមកដល់ចំណុចកើតហេតុបានឡើងជែងស្របពេលនោះមានរថយន្តដឹកទឹកកកពណ៌ស មានបិទយីហោ «ម៉ាកសេះហោះមានជ័យ» ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A- 1713 បើកពីលិចទៅកើតច្រាសទិសគ្នា ក្នុងល្បឿនលឿន ដោយសារតែមេឃងងឹតផងបានជ្រុលបុកម៉ូតូលាន់ដូចរន្ទះបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមនៅកន្លែងតែម្តង។

សមត្ថកិច្ចចរាចរណ៍បានប្រាប់បន្តទៀតថា មូលហេតុគ្រោះថ្នាក់ម៉ូតូនិងរថយន្តបុកគ្នានេះទាំងពីរបើកក្នុងល្បឿនលឿន និងដោយគ្មានការប្រុងប្រយ័ត្ន។ ក្រោយពីកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅវត្តរតនៈនិមិត្តកូនដំរី រង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ ម៉ូតូនិងរថយន្តត្រូវបានយកទៅរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្តចាំដោះស្រាយនៅពេលក្រោយ៕
អត្ថបទ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


