កីឡា
តារាជិះស្គី Chernousov បង្ហោះរូបថតជាមួយលោក ពូទីន បង្ហាញ«សារសន្តិភាព»
អតីតបេក្ខភាពប្រជែងជើងឯកពិភពលោក និងជាម្ចាស់មេដាយសំរឹទ្ធអូឡាំពិកឆ្នាំ២០១៤ កីឡាកររុស្ស៊ី Ilia Chernousov បានបង្ហោះរូបថតមួយសន្លឹករបស់ខ្លួនជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ព្រមជាមួយនឹងសារពាក់ព័ន្ធនឹងការវាយប្រហារនៅអ៊ុយក្រែន។
កីឡាករជិះស្គីឆ្នើម Chernousov បានបង្ហោះរូបថតដែលបង្ហាញពីរូបលោកមានស្នាមញញឹមពេលកំពុងឈរជាមួយលោក ពូទីន នៅលើបណ្តាញទំនាក់ទំនងសង្គម Instagram។

កីឡាករជិះស្គីឆ្លងប្រទេសអាយុ៣៥ឆ្នាំបានសរសេរនៅលើគណនីទំនាក់ទំនងសង្គមរបស់ខ្លួនដែលមានអ្នកគាំទ្រជិត១ម៉ឺននាក់ថា ៖«សម្រាប់កីឡា សម្រាប់សន្តិភាព»។
វាមិនច្បាស់ទេថា រូបថតរបស់លោកត្រូវបានថតនៅពេលណានោះ ប៉ុន្តែរូបនេះត្រូវបានដាក់កម្មសិទ្ធិបញ្ញាដោយវេបសាយផ្លូវការរបស់វិមានក្រឹមឡាំងដែលចុះកាលបរិច្ឆេទមួយថ្ងៃ បន្ទាប់ពីព្រឹត្តិការណ៍កីឡា Sochi បញ្ចប់កាលពី៨ឆ្នាំមុនដែលបង្ហាញថា លោក Chernousov បានជួបលោក ពូទីន ក្នុងលក្ខណៈផ្លូវការ។
កីឡាករ Chernousov ជាប់ចំណាត់ថ្នាក់លេខ៣ក្នុងវិញ្ញាសារចម្ងាយ៥០គីឡូម៉ែត្រ និងជាប់លេខ៥ក្នុងវិញ្ញាសារចម្ងាយ៣០គីឡូម៉ែត្រ ព្រមទាំងឈ្នះមេដាយសំរឹទ្ធជើងឯកពិភពលោកឆ្នាំ២០១១៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


