ព័ត៌មានជាតិ
ក្រសួងការងារសោកស្តាយតំណាងភាគីកម្មករនិយោជិតបន្តមិនព្រមចូលរួមដោះស្រាយវិវាទការងារ
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានសំដែងនូវការសោកស្តាយដែលភាគីភាគីកម្មករនិយោជិតបន្តមិនព្រមចូលរួមប្រជុំតាមការអញ្ជើញរបស់ក្រសួងឡើយ ទោះបីជាក្រសួងបានពន្យល់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការសម្របសម្រួលដោះស្រាយវិវាទនេះ ជាពិសេសផ្តល់កិច្ចអន្តរាគមន៍តាមផ្លូវច្បាប់ ដើម្បីឱ្យអតីតបុគ្គលិក៣នាក់ ផ្សេងទៀតបាននៅក្រៅឃុំជាបណ្ដោះអាសន្នយ៉ាងណាក៏ដោយ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈចុះថ្ងៃទី១៧មីនានេះបានឱ្យដឹងថា ដើម្បីបន្ត សម្របសម្រួលដោះស្រាយបញ្ចប់វិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ក្រសួងបានអញ្ជើញតំណាងភាគី កម្មករនិយោជិត និងតំណាងភាគីនិយោជក មកបន្តប្រជុំដោះស្រាយវិវាទនៅទីស្តីការក្រសួង នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២:៣០រសៀល។

លោកបានបន្តថា ជាក់ស្តែង នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នេះ តំណាងភាគីនិយោជកបានមកចូលរួមប្រជុំតាមការអញ្ជើញរបស់ក្រសួង ប៉ុន្តែគួរឱ្យសោកស្តាយដែលតំណាងភាគីកម្មករនិយោជិតនៅតែបន្តមិនបានមកចូលរួមប្រជុំតាមការអញ្ជើញរបស់ក្រសួងឡើយ ទោះបីជាក្រសួងបានពន្យល់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការសម្របសម្រួលដោះស្រាយវិវាទនេះ ជាពិសេសផ្តល់កិច្ចអន្តរាគមន៍តាមផ្លូវច្បាប់ ដើម្បីឱ្យអតីតបុគ្គលិក៣នាក់ ផ្សេងទៀតបាននៅក្រៅឃុំជាបណ្ដោះអាសន្នយ៉ាងណាក៏ដោយ។
យ៉ាងណាក៏ដោយ សាជាថ្មីម្តងទៀត ក្រសួងក៏សូមអំពាវនាវដល់តំណាងភាគីកម្មករនិយោជិត មេត្តាចូលរួមប្រជុំដោះស្រាយ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២:៣០រសៀល នៅទីស្តីការក្រសួង និងសូមអនុវត្តតាមការសន្យា របស់ខ្លួន ដែលស្នើសុំកិច្ចអន្តរាគមន៍ឱ្យខ្លួនបាននៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីធ្វើជាតំណាងអតីតបុគ្គលិក ក្នុងការដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុន ដោយមិនគួរលើកហេតុផលផ្សេងៗខុសពីការសន្យា ឬស្មារតី នៃកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ចប់វិវាទការងារនេះឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ក្រសួងការងារក៏បានបអញ្ជើញតំណាងនិយោជកនិងតំណាងនិយោជិតចូលរួមប្រជុំដោះស្រាយវិវាទការងារនៅទីស្តីការក្រសួងដែរតែខាងភាគីកម្មករនិយោជិតមិនបានចូលរួមដែរ៕
ដោយ ៖ សំអឿន






-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


