ព័ត៌មានអន្ដរជាតិ
អាមេរិកអនុញ្ញាតឲ្យជនភៀសខ្លួនអ៊ុយក្រែនចូលតាមព្រំដែនម៉ិកស៊ិក និងរស់នៅ១ឆ្នាំ
នៅព្រំដែនសហរដ្ឋអាមេរិកជាមួយប្រទេសម៉ិកស៊ិក មន្ត្រីអាមេរិកកំពុងអនុញ្ញាតឲ្យជនភៀសខ្លួនអ៊ុយក្រែនពីការវាយប្រហារជាមួយរុស្ស៊ីចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក និងស្នាក់នៅដោយគ្មានការភ័យខ្លាចរយៈពេលមួយឆ្នាំ។
ជនជាតិអ៊ុយក្រែនជាច្រើននាក់បានប្រាប់សារព័ត៌មាន Reuters ថា ពួកគេបានឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យនៅទីក្រុង Tijuana ភាគខាងជើងម៉ិកស៊ិកក្នុងសប្តាហ៍នេះ និងត្រូវបានអនុញ្ញាតឲ្យចូល ព្រមទាំងឲ្យរស់នៅរហូតដល់ឆ្នាំ២០២៣។

អតីតមន្ត្រីគយ និងការពារព្រំដែនអាមេរិក (CBP) ម្នាក់បាននិយាយថា អាជ្ញាធរអាមេរិកកំពុងផ្តល់ការអនុញ្ញាតមនុស្សធម៌បណ្តោះអាសន្នរយៈពេលមួយឆ្នាំដល់ប្រជាជនអ៊ុយក្រែន។
CBP និង ក្រសួងសន្តិសុខមាតុភូមិអាមេរិក (DHS) ដែលមើលការខុសត្រូវទីភ្នាក់ងារព្រំដែនមិនធ្វើការអត្ថាធិប្បាយអ្វីជុំវិញបញ្ហានេះទេ។ DHS បាននិយាយកាលពីមុនថា ការសម្រេចចិត្តអនុញ្ញាតណាមួយនៅព្រំដែនត្រូវបានធ្វើឡើងតាមករណីពិសេស។
ប្រជាជនអ៊ុយក្រែនត្រូវបានគេរាយការណ៍ពីការធ្វើដំណើរឆ្លងកាត់ប្រទេសជាច្រើនដើម្បីបានទៅដល់សហរដ្ឋអាមេរិកដែលពួកគេសង្ឃឹមស្វែងរកកន្លែងជ្រកកោន ស្នាក់នៅជាមួយសាច់ញាតិ ឬកសាងជីវិតថ្មី។
បុរសឈ្មោះ Alex Mak ជនជាតិអ៊ុយក្រែនអាយុ២៤ឆ្នាំដែលបដិសេធប្រាប់ឈ្មោះពេញដោយបារម្ភពីសុវត្ថិភាពបាននិយាយថា មន្ត្រីបានបោះត្រាលើលិខិតឆ្លងរបស់ខ្លួនដើម្បីអនុញ្ញាតឲ្យស្នាក់នៅរយៈពេលមួយឆ្នាំ។
សមាជិកសភាគណបក្សប្រជាធិបតេយ្យមួយក្រុមបានជំរុញលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ក្នុងខែនេះឲ្យបង្កើនទទួលយកជនភៀសខ្លួន និងអនុញ្ញាតឲ្យជនជាតិអ៊ុយក្រែនជាមួយសមាជិកគ្រួសារនៅអាមេរិកចូលឲ្យបានលឿនតាមរយៈការអនុញ្ញាតមនុស្សធម៌៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


