ព័ត៌មានអន្ដរជាតិ
ចិននិយាយថា ទណ្ឌកម្មលើរុស្ស៊ី នឹងប៉ះពាល់ដល់ប្រទេសកំពុងអភិវឌ្ឍន៍
តំណាងទីក្រុងប៉េកាំង ប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ការប្រើប្រាស់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី អំឡុងពេលនៃការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក គឺជាកំហុសមួយ។

លោក Zhang Jun បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែមីនាថា “ការពិតបានបង្ហាញឲ្យឃើញថា ការប្រើប្រាស់ទណ្ឌកម្មបែបនេះ នឹងមិនដោះស្រាយបញ្ហាណាមួយបានឡើយ ផ្ទុយទៅវិញវានឹងបង្កើតជាបញ្ហាថ្មីៗ”។
ស្របពេលជាមួយគ្នានោះ លោក Zhang បានព្រមានថា វិធានការដែលប្រទេសលោកខាងលិចជាច្រើនកំពុងបន្តធ្វើកាន់តែខ្លាំងឡើង នឹងធ្វើឲ្យវិបត្តិអាហារ និងថាមពលកាន់តែធ្ងន់ធ្ងរទៅៗ និងធ្វើឲ្យខូចដល់ជីវភាពរស់នៅ ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

លោកក៏បានរំលឹកឡើងវិញទៅកាន់ប្រទេសជាសមាជិកអង្គការសហប្រជាជាតិផ្សេងទៀតផងដែរថា ប្រទេសចិនសូមចែករំលែកគោលដៅរបស់សហគមន៍អន្តរជាតិ សម្រាប់បទឈប់បាញ់នៅអ៊ុយក្រែន។
យើងក៏សង្ឃឹមដែរថា ភាគីទាំងអស់នឹងធ្វើបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការចរចាសន្តិភាព និងមិនចាក់សាំងលើភ្លើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អាមេរិក ផ្តល់អាវុធក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារ ទៅឲ្យ អ៊ុយក្រែន ដោយផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


