Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ជិត ៣ខែមកនេះ ក្រសួងព័ត៌មានសម្រេចមិនបន្តផ្ដល់អាជ្ញាបណ្ណ ដល់អង្គភាពសារព័ត៌មានចំនួន ៣  

បានផុស

នៅ

មន្ត្រីនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងថា ក្នុងរយៈពេលជិត ៣ខែនាឆ្នាំ ២០២២នេះ ក្រសួងព័ត៌មានបានសម្រេចមិនបន្តផ្ដល់អាជ្ញាបណ្ណ ដល់អង្គភាពសារព័ត៌មានចំនួន ៣ ដែលបានផ្សព្វផ្សាយព័ត៌មាន ព័ត៌មានមិនពិត និងមិនបានផ្ទៀងផ្ទាត់ព័ត៌មាន ឲ្យបានច្បាស់លាស់។

លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី ២៩ ខែមីនានេះថា ពាក់ព័ន្ធនឹងការមិនសម្រេចបន្តផ្ដល់អាជ្ញាបណ្ណ ដល់អង្គភាពសារព័ត៌មាន គឺក្រសួងព័ត៌មាន ទើបតែសម្រេចមិនបន្តផ្ដល់អាជ្ញាបណ្ណ ដល់អង្គភាពសារព័ត៌មានចំនួនតែ ៣ប៉ុណ្ណោះ។

បើតាមលោក មាស សុភ័ណ្ឌ ការសម្រេច​បែបនេះ ដោយសារតែក្រសួព័ត៌មាន ពិនិត្យឃើញថា អង្គភាពសារព័ត៌មានទាំងនោះ បានផ្សព្វផ្សាយព័ត៌មានមិនពិត និងមិនបានផ្ទៀងផ្ទាត់ព័ត៌មាន ឲ្យបានច្បាស់លាស់ពីគ្រប់ប្រភពដែលពាក់ព័ន្ធ និងប្រើប្រាស់អត្ថបទព័ត៌មានទាំងនោះ ដើម្បីស្វែងរកផល ប្រយោជន៍ផ្ទាល់ខ្លួន ដែលជាការប្រព្រឹត្តប្រាស់ចាក ពីក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាច្បាប់ដែលមានជាធរមាន ផងដែរ។

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ បានបញ្ជាក់បន្ថែមថា កន្លងមក ក្រសួងព័ត៌មាន តែងតែអនុវត្តនូវ យន្តការមួយចំនួន ដូចជា៖

-ក្រើនរំលឹក និងលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ក៏ដូចជាអង្គភាពសារព័ត៌មានទាំងអស់ ឲ្យប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដែលមានជាធរមាន។

-អប់រំ ណែនាំ តម្រង់ទិសដល់អ្នកសារព័ត៌មាន ក៏ដូចជាអង្គភាពសារព័ត៌មាន ឬធ្វើកិច្ចសន្យា កែប្រែ កំហុសឆ្គងជាដើម។  -ចុងក្រោយ គឺការអនុវត្ត វិធាការច្បាប់តាមនិតីវិធី។

យ៉ាងណាក៏ដោយ បើតាមលោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន គឺក្រសួងព័ត៌មាន នូវតែលើទឹកចិត្តឲ្យអ្នកសារព័ត៌មាន ក៏ដូចជាអង្គភាពសារព័ត៌មានទាំងអស់ គោរពច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិនានា ព្រមទាំងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានឲ្យបានខ្ជាប់ខ្ជួន និងធ្វើជាស្ពាន ក្នុងការផ្ដល់  ព័ត៌មានពិត និងច្បាស់លាស់ជូនដល់សាធារណជន៕  

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ២០ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ២១ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម