ព័ត៌មានជាតិ
លោកស្រី យក់ សម្បត្តិ៖ សភាពការធូរស្រាល អ្នកជំងឺកូវីដ-១៩ ធ្ងន់ទូទាំងប្រទេស មានតែ ៥-៦ នាក់
ថ្លែងក្នុងឱកាសទទួលវ៉ាក់សាំងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន នៅនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល លើកឡើងថា ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាបច្ចុប្បន្នមានភាពធូរស្រាលខ្លាំង ទាំងករណីឆ្លងថ្មី សភាពធ្ងន់ធ្ងរនៃអ្នកជំងឺ និងចំនួនស្លាប់។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ លើកឡើងថា ខណៈវេលាដូចគ្នានេះ កាលពីឆ្នាំមុន កម្ពុជាកំពុងរវល់ប្រយុទ្ធស្វិតស្វាញទាំងអស់គ្នា ទាំងថ្នាក់ដឹកនាំ ក្រសួងពាក់ព័ន្ធ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រួមទាំងប្រជាពលរដ្ឋទូទៅ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដោយគ្រប់គ្នាមិនសូវបានជួបជុំ មិនសូវបានចេញពីផ្ទះ។
លោកស្រី យក់ សម្បត្តិ មានប្រសាសន៍បន្តថា៖ “ឥឡូវពេលនេះ សភាពការមានការធូរស្រាល ចំនួនអ្នកឆ្លងជំងឺក៏ មានមានតិចតួច រហូតមកដល់ពេលនេះ ទូទាំងប្រទេស ក្នុងមន្ទីរពេទ្យទាំងថ្នាក់ខេត្ត ទាំងនៅភ្នំពេញមានប្រហែលតែ ៦០០ ករណីជាង ក្នុងនោះ អ្នកជំងឺមានស្ថានភាពធ្ងន់តែជាង ៧០ ករណីជាង ចំណែកអ្នកជំងឺដែលមានសភាពធ្ងន់ដល់ថ្នាក់ប្រើម៉ាស៊ីនជំនួយមានតែ ៥-៦ នាក់ទេ”។
រដ្ឋលេខាធិការក្រសួងសុខាភិបាល រូបនេះ បង្ហាញថា តាមរយៈការវាយតម្លៃទៅ ឃើញថា វ៉ាក់សាំងជាយុទ្ធសាស្ត្រសំខាន់ ដែលជួយកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី មិនថាប្រភេទអូមីក្រុងជាដើម ស្របការចូលរួមអនុវត្ត ៣កុំ៣ការពារ របស់ប្រជាពលរដ្ឋ។
លោកស្រី យក់ សម្បត្តិ មានប្រសាសន៍បន្តថា៖ “កម្ពុជាមានស្ថានភាពល្អជាងគេចំណោមប្រទេសក្នុងតំបន់ លទ្ធផលល្អប្រសើរនេះ ត្រូវបានអង្គការអន្តរជាតិ និងធនាគារពិភពលោក បានកោតសរសើរ និងចង់ឱ្យកម្ពុជាចែករំលែកបទពិសោធន៍ទៅប្រទេសជិតខាង”។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៣៩ នាក់ ក្នុងនោះករណីនាំចូលចំនួន ១ នាក់ និងឆ្លងក្នុងសហគមន៍ ៣៨ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន ៦៨ នាក់ និងគ្មានស្លាប់ទេ។ មកដល់បច្ចុប្បន្ន កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៥ ៥៥២ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣១ ៥២៧ នាក់ ស្លាប់សរុបចំនួន ៣ ០៥៤ នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


