ព័ត៌មានអន្ដរជាតិ
Biden មិនខ្ចីសុំទោស ហើយប្រាប់មូលហេតុពិត ដែល លោកថាឲ្យ Putin ថ្ងៃមុន
កាលពីថ្ងៃចន្ទ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបដិសេធប្រែក្រឡាស់ការអត្ថាធិប្បាយរបស់លោកដែលថា ប្រធានាធិបតីរុស្ស៊ី Vladimir Putin មិនអាចបន្តកាន់អំណាចបានឡើយ។

ប្រធានាធិបតីអាមេរិកបានធ្វើការកត់សម្គាល់បែបនេះ អំឡុងពេលបំពេញទស្សនកិច្ចរយៈពេលបួនថ្ងៃនៅអឺរ៉ុប ខណៈអ៊ុយក្រែនបន្តការពារ ពីការវាយប្រហាររបស់រុស្ស៊ី។
ការអត្ថាធិប្បាយរបស់លោក Biden បានបង្កឲ្យមានការរិះគន់ពីមនុស្សមួយចំនួន ដែលនិយាយថា វាអាចត្រូវបានលោក Putin ប្រើជាលេស សម្រាប់ការបង្កើនភាពតានតឹងបន្ថែមទៀត។

ប៉ុន្តែលោក Biden បានរក្សាជំហរថា លោកនឹងមិនដើរថយក្រោយឡើយ ហើយបាននិយាយថា ការអត្ថាធិប្បាយនេះ មិនមែនបង្ហាញពីគោលនយោបាយរបស់សហរដ្ឋអាមេរិក លើការផ្លាស់ប្តូររបបនៅក្នុងប្រទេសរុស្ស៊ីនោះទេ ប៉ុន្តែពេលនោះ លោកផ្ទាល់ គឺមានកំហឹងចំពោះសង្រ្គាមរបស់លោក Putin លើប្រទេសអ៊ុយក្រែន។
លោក Biden បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា “ខ្ញុំមិនសុំទោសទេ។ អ្វីដែលធ្វើឲ្យស្ថានការណ៍ស្មុគស្មាញនៅពេលនេះ គឺកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងរបស់លោកលោក Putin ក្នុងការបន្តសម្លាប់មនុស្ស ដែលជាអាកប្បកិរិយាធ្វើឲ្យពិភពលោកទាំងមូលលាន់មាត់ថា “ព្រះអើយ តើបុរសម្នាក់នេះកំពុងធ្វើអ្វី?”។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ។ សង្គ្រាមបានជួបប្រទះជាមួយនឹងកំហឹងជាអន្តរជាតិ ដោយសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស រួមទាំងប្រទេសដទៃទៀត បានដាក់ទណ្ឌកម្មហិរញ្ញវត្ថុដ៏តឹងរ៉ឹងលើទីក្រុងមូស្គូ។
ជនស៊ីវិលចំនួន ១១៥១ នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន និង ១៨៤២ នាក់បានរងរបួស ខណៈប្រជាជនអ៊ុយក្រែនជាង ៣.៨៧លាននាក់ ក៏បានភៀសខ្លួនទៅកាន់ប្រទេសអឺរ៉ុបមួយចំនួនផងដែរ ហើយរាប់លាននាក់ផ្សេងទៀតបានផ្លាស់ទីលំនៅនៅក្នុងប្រទេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AA
ចុចអាន៖ ទាំងនេះជាអាការរបស់លោក Abramovich ក្រោយសង្ស័យត្រូវគេបំពុល
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


