វប្បធម៌ ជំនឿ
ជួបសញ្ញាទាំង ៦នេះ ជាប្រផ្នូលនៃលាភសំណាងហូរចូលពេញផ្ទះ
សត្វប្រចៀវសង់សំបុកនៅក្នុងផ្ទះ

នេះជាសូចនាករដ៏មានឥទ្ធិពលបំផុតមួយដែលគ្រួសារហៀបនឹងក្លាយជាអ្នកមាន។ ជនជាតិចិនចាត់ទុកសត្វប្រចៀវជានិមិត្តរូបនៃទ្រព្យសម្បត្តិដ៏សំបូរបែប។ ពួកគេជឿថា សត្វប្រចៀវធ្វើសំបុកតែនៅក្នុងកន្លែងដែលមានអំណោយផលល្អប៉ុណ្ណោះ។ ដូច្នេះ ក្រោយឃើញមានសត្វប្រចៀវមកធ្វើសំបុកនៅក្នុងផ្ទះ សូមសប្បាយចិត្តចុះ ព្រោះជាប្រផ្នូលនាំសំណាងល្អមកកាន់ក្រុមគ្រួសារ។
ទទួលបានប្រាក់នៅថ្ងៃពេញបូរមី

វាជាសញ្ញាប្រាកដថា អ្នកនឹងទទួលបានតែសេចក្ដីសុខសប្បាយ និងប្រាក់កើនឡើងជាហូរហែរ។ ប្រសិននរណាម្នាក់សងបំណុលដែលជំពាក់ ឬមានអ្នកផ្ដល់ប្រាក់ជំនួយផ្សេងៗក្ដី នៅថ្ងៃពេញបូរមី គេមានជំនឿថា លុយនោះ ជាលុយលាភ ដែលនាំឲ្យអ្នកជួបតែសំណាងល្អគ្រប់ៗពេល។
បក្សីធ្លាក់លើក្បាល

មនុស្សជាច្រើនជឿថា នេះជាសញ្ញាសំខាន់នៃទ្រព្យសម្បត្តិមកពីស្ថានសួគ៌។ ពេលបក្សីហើរមកផ្ទះ ហើយចាប់ផ្តើមធ្វើសំបុកនៅជុំវិញផ្ទះ នោះជានិមត្តរូបនៃការនាំមកនូវដំណឹងល្អនិងឱកាសល្អនានា។ បក្សីត្រូវបានគេនិយាយថា ជាអ្នកការពារនិងអ្នកថែរក្សាដ៏មានឥទ្ធិពល ដែលសូម្បីតែសត្វក្អែកក៏ត្រូវបានគេជឿថា ជាអ្នកនាំសាររបស់ព្រះផងដែរ។ ដូច្នេះ ប្រសិនឃើញមានបក្សីមកក្រវែលផ្ទះ សូមស្វាគមន៍ពួកវាចុះ!
សំបុកពីងពាង

ផ្ទុយពីជំនឿបច្ចុប្បន្នដែលថា សំបុកពីងពាងនាំមកនូវភាពស្មុគស្មាញ វាត្រូវបានបុព្វបុរសជឿថា សំបុកពីងពាងនាំមកនូវសំណាងល្អជារៀងរហូត។ ផែនការនានានឹងវិវត្តទៅជាផ្លែផ្កា ហើយឧបសគ្គដែលរារាំងគម្រោងនឹងត្រូវរលាយ។ គេជឿថា សត្វពីងពាងនឹងទាក់ទាញឲ្យមានអាហារបរិបូណ៌ និងលុយហូរហៀរ!
ជួបជាមួយពស់

ជួបជាមួយពស់ ជាសញ្ញាមួយទៀតនៃសំណាងល្អ។ មិនថានៅក្នុងសួនច្បារ ក្នុងផ្ទះរឺក្រៅផ្ទះទេ ប្រសិនបើបើបានជួបជាមួយពស់ នោះមានន័យថា មានអ្វីមួយរឺនរណាម្នាក់ដែលសំខាន់កំពុងតែចូលមកក្នុងជីវិតរបស់អ្នក។ តាមជំនឿបុរាណ គេមិនឲ្យអ្នកធ្វើបាបឬសម្លាប់ពស់នៅពេលជួបនឹងវានោះទេ ព្រោះថាវានឹងរត់គេចដោយឯកឯង នៅពេលវាជួបនឹងអ្នក។ ចាស់ៗនិយាយថា ពស់ពិសកាន់តែច្រើន សំណាងល្អកាន់តែកើតមាន។ រីឯស្តេចពស់វែកត្រូវបានគេពិពណ៌នាថា ជាពស់មានសំណាងល្អបំផុត។ គេថា នៅពេលណាអ្នកសម្លាប់ពស់ នោះនឹងឃ្លាតឆ្ងាយពីក្រុមគ្រួសាររបស់អ្នក។
ដៃរមួល

ស្របពេលដៃទាំងពីរត្រូវរមួលដោយគ្មានមូលហេតុ នោះជាសញ្ញាលុយនឹងមករកឬចាកចេញពីអ្នក! ជាទូទៅ នៅពេលម្រាមដៃឆ្វេងចុកស្រពន់ភ្លាមៗ លុយនឹងរត់មករក ហើយបើរមួលនៅម្រាមដៃនាង នោះអ្នកនឹងឈ្នះឆ្នោត។ ប៉ុន្តែប្រសិនជាដៃស្តាំរមួល វាមានន័យថា លុយកំពុងចាកចេញទៅឆ្ងាយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ wofs
ចុចអាន៖ ព្រះចន្ទពេញវង់ដ៏ពិសិដ្ឋសម្រាប់ការបួងសួងក្នុងទំនៀមអឺរ៉ុបរះនៅយប់ទី ៣១ ខែតុលានេះ
-
សន្តិសុខសង្គម៦ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
សន្តិសុខសង្គម២ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ


