Connect with us

វប្បធម៌ ជំនឿ

គេថាយល់សប្តិឃើញត្រីភាពជោគជ័យមកដល់មាត់ទ្វា?

បានផុស

នៅ

សុបិនឃើញបរិភោគសាច់ត្រីជាកំពូលសុបិន​ក្នុងជំនឿចិន ព្រោះជាប្រផ្នូលល្អខ្លាំងលើរឿងបីបញ្ចូលគ្នាគឺ កេរ៍ឈ្មោះ លុយកាក់ និងសុខភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិន​យល់សប្តិថា ទិញត្រីមកធ្វើម្ហូប មានន័យថា នឹងទទួលបានដំណឹងល្អនាពេលអនាគតឆាប់ៗហើយសុខភាពដែលធ្លាប់តែទប់ជ្រាយ ក៏សះឡើងវិញដែរ។

សុបិនហូបសាច់ត្រីទាំងដុំៗ គេជឿថាជាការប្រកាសពីទេវលោកមកប្រាប់មុនពីដំណើរជីវិត​ដ៏ល្អមិនធ្លាប់មាន​ និងកម្រងជោគជ័យដ៏កំពុង​ស្ថិតនៅពីមុខអ្នក។ អ្នកអាចរំពឹងថាភាពសម្បូរបែបនិងទ្រព្យសម្បត្តិ មិនធ្លាប់ហ៊ានគិត នឹងចូលមកក្នុងជីវិត ហើយ​ក៏ជាពេលវេលាដ៏ល្អក្នុងការចេញគម្រោងការវិនិយោគធំៗបាន។

ប៉ុន្តែសុបិនត្រីអាចជានិមិត្តសញ្ញាអវិជ្ជមានប្រសិនបើឃើញ​យើង​បរិភោគត្រីដែលចាប់គេមក មិនមែនទិញ មានន័យថាអ្នកនឹងមានបញ្ហាសុខភាពខ្លះឬអ្នកនឹងជួបគ្រោះថ្នាក់តិចតួច​ឬថា អ្វីដែលអាក្រក់នឹងកើតឡើងចំពោះនរណាម្នាក់ក្នុងគ្រួសារឬចំណោម​មិត្តភក្តិយើងស្រលាញ់ដូច្នេះអាចនិយាយបានថា អវិជ្ជមាន។

សុបិនត្រីលោតចេញពីទឹកក៏ជានិមិត្តសញ្ញាអវិជ្ជមាន។ ក្នុងករណីភាគច្រើនក្តីសុបិននេះចង់មានន័យថាអ្នកនឹងមានភាពមិនសុខស្រួលនៅក្នុងការងារណាមួយ ឬត្រូវបង្ខំផ្លាស់ប្តូរអ្វីមួយចេញ។

ការបានញ៉ាំត្រីក្នុងសុបិន ជាទូទៅផ្សារភ្ជាប់ជាមួយនឹងជីវិតអាជីព ដែលអ្នកណាគេងយល់សប្តិឃើញទៅទិញម្ហូបធ្វើអំពីត្រីមកហូប នឹង​មានន័យថាឈានទៅទទួលបានជោគជ័យនៅក្នុងជីវិតពិត លើគ្រប់​គម្រោងដែលខ្លួនអនុវត្តនៅក្នុងរយៈពេលបន្ទាប់មិនយូរខាងមុខ ព្រមទាំងក្លាយជាអ្នកមាន។

ប្រសិនបើឃើញខ្លួន​យើង​ត្រូវបានប្រដេញឬវាយប្រហារដោយសត្វ ឬហ្វូងត្រីហើយប្រសិនបើត្រីនោះធំទៀត មាន​ន័យថា យើងកំពុង​មានបញ្ហាផ្លូវចិត្តនិងកំពុងព្យាយាមរត់គេចពីបញ្ហាមិនមានភាពក្លាហានគ្រប់គ្រាន់ដើម្បីប្រឈមមុខនៅក្នុងទំនាក់ទំនងជាមួយ​គេឯងឬការងារ ដែលជាប្រផ្នូលមិនល្អ។

សុបិនឃើញត្រូវត្រីបរិភោគឬខាំយើង ជាសញ្ញាមួយដែលបង្ហាញថា យើងកំពុងតែ​មានសត្រូវជាច្រើននៅក្នុងជីវិតហើយពួកគេចង់ធ្វើបាបអ្នក ប្រយ័ត្នព្រោះកេរ្តិ៍ឈ្មោះនិង​ការប៉ុនប៉ងបំផ្លាញអនាគតយើង។

សុបិនឃើញត្រីចេះនិយាយជាប្រផ្នូលអាក្រក់។ ជាការពិតក្តីសុបិនបែបនេះចង់ប្រាប់មុនថា យើងនឹងមានបញ្ហាក្នុងការទំនាក់ទំនងជាមួយគេឯង មេកោយ​គ្រួសារ ហើយនឹងមានអារម្មណ៍ឯកោ។

សុបិនឃើញ​ត្រីហោះវិញ ជា​និមិត្តសញ្ញាវិជ្ជមានដែលម្ចាស់សុបិន​ នឹង​អាចជំនះរាល់ឧបសគ្គនៅលើផ្លូវចេញ​ហើយ​អាចដោះស្រាយចោលនូវរាល់បញ្ហាដែលធ្លាប់បានរំខានជាយូរមកហើយ។

សុបិនឃើញធុងត្រីជាសញ្ញាព្រមានមួយថា មិនគួរចូលរួមលូកដៃ​ក្នុងបញ្ហារបស់អ្នកដទៃទេទេ គួរតែគ្រប់គ្រងលើជីវិតផ្ទាល់ខ្លួនក៏មិនគួរព្យាយាមគ្រប់គ្រងជីវិតអ្នកដទៃដែរ។ ចំណែកបើធុងត្រីពេញដោយមច្ឆារវើក ក៏អាចមានន័យថាសំណាងល្អនៅក្នុងអាជីពសព្វថ្ងៃ។

សុបិនឃើញសម្អាតធុងត្រីមានន័យថា យើងនេះ​កំពុងធ្វើពុតជាអ្វីដែលខុសពីរឿងពិតរបស់យើង គឺលាក់បាំងលក្ខណៈអវិជ្ជមាន។

សុបិនឃើញអ្នកនេសាទមានន័យថាអ្នកត្រូវរកការសំរាកលំហែខ្លះ ហើយលះបង់ពេលវេលាឱ្យបានច្រើនសម្រាប់ខ្លួនឯងផង ។ បើក្នុងសុបិននោះ អ្នកនេសាទកំពុងចាប់ត្រីផង គឺជាសញ្ញាផ្លាស់ប្តូរអ្វីមួយនៅក្នុងឥរិយាបថផ្ទាល់ខ្លួន ក្នុង ការប្រាស្រ័យទាក់ទងជាមួយមនុស្សផ្សេង ឬឈានដល់ផ្លាស់ប្តូរអ្វីមួយដែល​ចាំបាច់ត្រូវមានភាពអត់ធ្មត់។

សុបិនចង់សម្លាប់ត្រីមានអត្ថន័យវិជ្ជមានហើយមានន័យថាអ្នកនឹងទទួលបានជោគជ័យដ៏អស្ចារ្យនាពេលអនាគត។ ប្រសិនបើអ្នកមានគូប្រជែងឬសត្រូវណាមួយនៅក្នុងជីវិត អ្នកនឹងកម្ចាត់ពួកគេទាំងអស់បានក្លាយជាអ្នកឈ្នះគ្រប់ស្ថានភាពទាំងអស់៕

គ្រូ ឯម

ចុចអាន៖ សុបិនឃើញផ្លែឈើពេញដើមជាសញ្ញានៃពាណិជ្ជកម្មដំណើរការល្អ ជំងឺនានារលាយបង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម