KPT+
ទម្លាប់មួយដែលក្សត្រី Elizabeth បានបង្ខំឲ្យព្រះអង្គ Philip ដាច់ខាតត្រូវតែឈប់
ជារឿងសាមញ្ញដែលមហាក្សត្រី Elizabeth តែងតែមានសិទ្ធធំជាងគេ នៅក្នុងគ្រួសាររាជវង្ស។ មិនត្រឹមតែជាព្រះមហាក្សត្រនៃចក្រភពអង់គ្លេស ក៏ដូចជាបុព្វបុរសនៃគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ជាចៅហ្វាយរបស់ព្រះស្វាមីផងដែរ គឺព្រះអង្គម្ចាស់ Philip យ៉ាងហោចណាស់ដូចជាទម្លាប់ជក់បារីរបស់ទ្រង់ដែរ។

ព្រះអង្គម្ចាស់ Philip ត្រូវបានគេរាយការណ៍ថា ជាអ្នកជក់បារីខ្លាំងបំផុត មុនពេលដែលព្រះអង្គនិងព្រះម្ចាស់ក្សត្រីបានចងចំណងអភិសេក។
អ្នកនិពន្ធ Bryan Kozlowski ដែលបានពិពណ៌នានៅក្នុងជីវឧស្ម័នអ្នកនិពន្ធ Amazon របស់លោកថា “ជារបៀបរស់នៅនិងអ្នកស្រាវជ្រាវវប្បធម៌អង់គ្លេស “” បានសរសេរនៅក្នុងសៀវភៅ Long Live the Queen ក្នុងវិធាន ១៣ សម្រាប់ការរស់នៅរបស់ព្រះមហាក្សត្រដែលគ្រងរាជ្យយូរជាងគេបំផុតនៅចក្រភពអង់គ្លេស គឺត្រូវបង្ខំឲ្យលះបង់ទម្លាប់គ្រោះថ្នាក់មួយចំនួនចោលជាកំហិត។
Kozlowski បាននិយាយថា ” ម្ចាស់ក្សត្រីបានបង្ខំឲ្យព្រះអង្គម្ចាស់ Philip ឈប់ជក់បារីនៅថ្ងៃអភិសេករបស់ទ្រង់” ។
ព្រះបិតារបស់មហាក្សត្រី Elizabeth ធ្លាប់ជាអ្នកជក់បារីខ្លាំងបំផុត
ព្រះបិតារបស់មហាក្សត្រី Elizabeth គឺស្ដេច George ទី ៦ និងជាអ្នកជក់បារីយ៉ាងខ្លាំង ដែលបានរួមចំណែកដល់ជំងឺមួយចំនួនឲ្យចូលក្នុងព្រះកាយរបស់ព្រះអង្គ។
ទ្រង់បានទទួលរងពីជំងឺមហារីកសួត ដែលមិនអាចព្យាបាលបានឡើយ។ នៅឆ្នាំ ១៩៥២ ព្រះអង្គបានទទួលមរណភាពដោយសារតែជំងឺកាចសាហាវនេះ។
ច្រើនទសវត្សរ៍ក្រោយមក ចៅប្រុសរបស់មហាក្សត្រី Elizabeth គឺព្រះអង្គម្ចាស់ Harry ត្រូវបានជំរុញឲ្យឈប់ជក់បារី ដោយភរិយារបស់ទ្រង់គឺ Meghan Markle ។

ប្រភពមួយបានប្រាប់សារព័ត៌មាន Daily Mail ថា Harry បានសន្យាថា មិនជក់បារីពេលនៅផ្ទះ ព្រោះមិនល្អសម្រាប់ Meghan ក្នុងនាមជាអ្នកមិនជក់បារី ។
ប្រភពមួយទៀតបានប្រាប់សារព័ត៌មាន Daily News ថា មានហេតុផលមួយទៀតដែលព្រះរាជាបានលះបង់ជាតិនីកូទីន សម្រាប់ Meghan ប៉ុន្តែមិនត្រូវបានគេដឹងឡើយ។ គូស្នេហ៍មួយគូនេះ ត្រូវបានគេរាយការណ៍ថា មានបំណងចង់បង្កើតគ្រួសារមួយភ្លាមៗ បន្ទាប់ពីពិធីរៀបអភិសេកនៅឆ្នាំ ២០១៨ ។
ប្រភពមួយបាននិយាយថា “ ហេតុផលមួយក្នុងចំណោមហេតុផលដែលធ្វើឲ្យទ្រង់ឈប់ជក់បារី គឺដោយសារតែការជក់បារីប៉ះពាល់ដល់ការផលិតមេជីវិតឈ្មោល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖thelist
ចុចអាន៖មេចុងភៅល្បីៗលើពិភពលោកដែលមានទ្រព្យសម្បត្តិលំដាប់មហាសេដ្ឋី
ចុចអាន៖ព្រឹត្តិការណ៍សំខាន់ៗនៃជីវិតលោក VLADIMIR PUTIN មុននិងក្រោយកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


