សន្តិសុខសង្គម
មួយយប់មានករណីកាប់ប្លន់យកម៉ូតូពីរករណីផ្សេងគ្នានៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖កាប់ប្លន់យកម៉ូតូពីរករណីផ្សេងគ្នា ក្នុងពេលតែមួយយប់ ថ្ងៃទី១៨ ខែកក្កដា ២០២៦ ក្នុងភូមិសាស្រ្កក្រុងប៉ោយប៉ែតនិងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យជនរងគ្រោះទាំងពីរករណី មាន២នាក់រងរបួសស្រាល និងត្រូវក្រុមចោរយកម៉ូតូមួយគ្រឿងបានដោយសុវត្ថិភាព។
ករណីទី១ បើតាមអាណាព្យាបាលជនរងគ្រោះនៃអំពើវ៉ៃកាប់ប្លន់យកម៉ូតូបានកើតឡើង នៅវេលាម៉ោងប្រមាណជា១០យប់ថ្ងៃទី១៨កក្កដា២០២៦ លើកំណាត់ផ្លូវជាតិលេខ៥ ប៉ោយប៉ែត សិរីសោភ័ណ ដែលកំពុងស្ថាបនាថ្មី ស្ថិតនៅត្រង់ចំណុចមុខផ្ទះជនរងគ្រោះឈ្មោះហ៊ត គឹមហុង រៀនថ្នាក់ទី១២ ដែលត្រូវប្រឡងនាពេលខាងមុខ ក្នុងភូមិនិមិត្តមួយ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ត្រូវក្រុមចោរប្លន់ជាយុវជនក្មេងស្ទាវ២នាក់ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពតាមពីក្រោយជនរងគ្រោះ មកដល់ចំណុចជិតមុខផ្ទះជនរងគ្រោះបម្រុងបត់ចូលផ្ទះក៏ត្រូវជនសង្ស័យទាំងពីរធ្វើសកម្មភាព យកមួកសុវត្ថិភាពវ៉ៃមកលើជនរងគ្រោះនិងធាក់ផ្តួលម៉ូតូ បណ្តាលឱ្យដួលហើយក៏ដេញវ៉ៃនិងស្រែកដេញកាប់ធ្វើឱ្យជនរងគ្រោះភ័យខ្លាចរត់គេចខ្លួនចូលផ្ទះ បន្ទាប់មកក្រុមចោលប្លន់ លើកម៉ូតូបើកទៅទិសខាងកើតសំដៅទៅក្រុងសិរីសោភ័ណបាត់តែម្តង។

បើទោះបីភ្លាមនោះ អាណាព្យាបាលសិស្សរងគ្រោះនិងអ្នកជិតខាង បានចេញមកមើលនិងបានបើកឡានដេញតាមជនសង្ស័យក៏តាមមិនទាន់ បានត្រឹមតែទៅប្តឹងប៉ុស្តិ៍នគរបាលនិមិត្តឱ្យជួយស្រាវជ្រាវចាប់ក្រុមចោរយកម៉ូតូវិញ។ម៉ូតូជនរងគ្រោះម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខបន្ទាយមានជ័យ1AB7147៕
ករណីទី២ បើតាមព្រះសង្ឃព្រះនាមណុប ភីរះ ហៅអ្នកតាភ្នំនៅម៉ោងប្រមាណជា៩យប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅតាមផ្លូវលេខ ៤ ក្បែរសាលាសុវណ្ណភូមិ ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យមានករណីជនមួយក្រុមម៉ូតូ២គ្រឿងគ្នា៤នាក់ បានធ្វើសកម្មភាពដេញកាប់ប្លន់យកម៉ូតូម៉ាក ហុងដា ឌ្រីម ពណ៌ខ្មៅមួយគ្រឿងពីកូនសិស្សលោក ដែលកំពុងបើកបរតែម្នាក់ឯង ប៉ុន្តែសំណាងល្អក្រុមជនសង្ស័យធ្វើសកម្មភាពមិនបានសម្រេច។ ដោយជនរងគ្រោះបានព្យាយាម បើករត់ឱ្យគេជួយដោយគ្រាន់តែរងរបួសស្នាមកូត ឬដាច់រលាត់នៅលើខ្នងដែលជនល្មើសកាប់ពីក្រោយ។
ក្នុងហេតុការណ៍នេះ ក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង ចុះមកជួយអន្តរាគមន៍ និងចោមរោមមើលជនរងគ្រោះទាំងក្ដីបារម្ភ។

បើតាមលោកវរសេនីយ៍ឯកសុី ឌី អធិការក្រុងសិរីសោភ័ណបានឱ្យដឹងថា ករណីនៅក្រុងសិរីសោភ័ណ មិនមានរបួសស្នាមអ្វីទេហើយម៉ូតូក៏មិនបាត់បងដែរ។ ខណៈពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យដើម្បីឈានទៅការបង្រ្កាបឃាត់ខ្លួនបញ្ជូនទៅតុលាការ។
សូមបញ្ជក់ថា មួយរយៈប៉ុន្មានខែចុងក្រោយនេះ ករណីចោរកម្ម លួចកាប់ប្លន់យកម៉ូតូ លើអ្នកដំណើរកំពុងបើកបរបានកើតឡើងជាញឹកញាប់ក្នុងមូលដ្ឋានក្រុងខេត្តបន្ទាយមានជ័យដែលមានក្រុងប៉ោយប៉ែតនិងក្រុងសិរីសោភ័ណ ទោះបីជាសមត្ថកិច្ចបង្រ្កាបបានជាបន្តបន្ទាប់ក៏ដោយ។ បញ្ហាចោរលួច ចោរប្លន់នេះធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជាអ្នកលេងបណ្ដាញសង្គម បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាសុវត្ថិភាពខណៈសន្តិសុខសង្គមនិងភូមិឃុំគ្មានសុវត្ថិភាព ហើយបានអំពាវនាវដល់សមត្ថកិច្ចមូលដ្ឋាន ជួយធ្វើការស្រាវជ្រាវ និងវែកមុខរកក្រុមជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ឱ្យបានឆាប់រហ័ស ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរពេលយប់ព្រលប់៕
ដោយ ៖ អពៅ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


