Connect with us

ជីវិតកម្សាន្ដ

នាង គន្ធា ហួសចិត្ត ក្រោយគេលួចចម្រៀងទៅដាក់កម្មសិទ្ធិលើ DistroKid ខណៈម្ចាស់ដើមបែរគ្មានសិទ្ធិលើបទខ្លួនទៅវិញ

បានផុស

នៅ

តារាចម្រៀង នាង គន្ធា តាមរយៈសារលើបណ្ដាញសង្គមនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បង្ហាញការខកចិត្តយ៉ាងខ្លាំង ដោយអះអាងថា មានម្ចាស់ឆានែលមួយឈ្មោះ Khmer Song-Topic បានយកបទចម្រៀងរបស់ខ្លួនដាក់ក្នុង DistroKid ដោយគ្មានការអនុញ្ញាត ជាហេតុធ្វើឱ្យបទចម្រៀងកញ្ញាក្លាយជាកម្មសិទ្ធិអ្នកដទៃទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងរូបនេះ ក៏បានផ្តាំទៅកាន់ម្ចាស់ Channel Khmer Song-Topic ឱ្យទាក់ទងមកកាន់ខ្លួនផងដែរ ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការដាក់បទចម្រៀងរបស់ខ្លួនក្នុង DistroKid ព្រោះទង្វើនេះ បានធ្វើឱ្យម្ចាស់បទដើម ក៏ត្រូវប្រឈមនឹងការរឹតត្បិតនៅពេលបង្ហោះបទរបស់ខ្លួនផងដែរ។

ក្នុងសារ រៀបរាប់ថា “បងម្ចាស់ channel Khmer Song-Topic បានឃើញហើយជួយទាក់ទងមកខ្ញុំផងបងយកបទរបស់ខ្ញុំទៅដាក់ក្នុង distroKid ធ្វើឲ្យបទរបស់ខ្ញុំក្លាយជាកម្មសិទ្ធរបស់បងវិញ បើបងបានឃើញជួយទាក់ទងមកសម្រួលឲ្យខ្ញុំផង ខ្ញុំម្ចាស់ដើមបែរជាផុសទៅជាប់ទៅវិញ”។ កញ្ញាក៏បានចោទសួរដែរថា “ចែកគ្នាស្តាប់ ចែកគ្នាច្រៀង ចែកគ្នាផុសទៅថី ចាំបាច់អីយកទៅធ្វើកម្មសិទ្ធិខ្លួនឯង?”។

ក្រោយការចែករំលែកសារនេះ សាធារណជនបានសម្ដែងការមិនពេញចិត្ត និងរិះគន់ចំពោះទង្វើនេះ។ អ្នកខ្លះបានលើកឡើងថា ម្ចាស់បទមួយចំនួនមិនបានបើកប្រព័ន្ធ Copyright ដោយសារចង់ឱ្យអ្នកដទៃអាចយកទៅច្រៀង ឬចែករំលែកបាន ប៉ុន្តែការយកបទដើមទៅចុះជាកម្មសិទ្ធិរបស់ខ្លួន គឺជាទង្វើដែលមិនសមរម្យ។

អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនក៏បានរំលឹកថា កម្ពុជាមានច្បាប់ការពារកម្មសិទ្ធិបញ្ញា ហើយប្រសិនបើមានការប្រើប្រាស់ ឬចុះកម្មសិទ្ធិស្នាដៃរបស់អ្នកដទៃដោយគ្មានការអនុញ្ញាត ម្ចាស់ស្នាដៃអាចមានសិទ្ធិចាត់វិធានការតាមផ្លូវច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម