ជីវិតកម្សាន្ដ
កូនប្រុសឈានជើងប្រឡូកសិល្ប:ដំបូង លោកផាណូ ស្នើមហាជនឱ្យគាំទ្រនិងទុកក្នុងបេះដូង
លោក ផាណូ ដែលជាស្វាមីតារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម បានបង្ហាញអារម្មណ៍រំភើបនិងសប្បាយចិត្តក្រោយដែលកូនប្រុសឈ្មោះ ស្កាយ សម្រេចចិត្តជ្រើសដើរតាមគន្លងម្តាយដោយចូលប្រឡូកក្នុងវិថីសិល្ប:។

ទន្ទឹមគ្នាដែលកូនប្រុសឈ្មោះ ស្លាយ ចាប់ផ្តើមជីវិតក្នុងវិថីសិល្ប:នេះដែរស្វាមីអ្នកនាង ខាត់ សុឃីម, លោក ផាណូ ក៏បានពោលពាក្យទៅកាន់អ្នកគាំទ្រដោយលោកស្នើឱ្យទស្សនិកជនយកកូនម្នាក់ដាក់ក្នុងបេះដូងតាមការគាំទ្រផងដែរ។
លោក ផាណូ បានរៀបរាប់ថា “ឥឡូវនេះកូនប្រុសរបស់ខ្ញុំបានឈានជើងចូលសិល្បៈហើយ សូមគោរពផ្ញើរូបគាត់ក្នុងបេះដូងគ្រប់គ្នាផងទាំងបងប្អូនសិល្បៈក៏ដូ ចជាទស្សនិកជនទូរទាំងប្រទេស ជួយមើលថែប្រដៅផងបើសិនជាកូនខ្ញុំបាទ មានចរិតមិនល្អមិនចេះជម្រាបសួរមិនចេះគោរពរៀមច្បង ឬទស្សនិកជនបងប្អូនអាចទាក់ទងមកខ្ញុំបាន”។
ជាមួយគ្នានៃការប្រកាសដំណឹងនេះដែរក៏មានមហាជនអ្នកគាំទ្រមួយចំនួនបានចូលរួមអបអរជូនពរឱ្យកូន លោក ផាណូ និងអ្នកនាង ខាត់ សុឃីម គឺ ស្កាយ ទទួលបានជោគជ័យលើវិថីមួយនេះដូចម្តាយរបស់គេផងដែរ។
ជាការពិតណាស់ សម្រាប់ចំណងស្នេហារបស់តារាស្រី អ្នកនាង ខាត់សុឃីម និង ស្វាមី លោក អុិន សុបញ្ញា ហៅ ផាណូ បើគិតមកទល់ពេលនេះ បានចាប់ផ្តើមឡើងមានរយ:ពេលជាង ១០ឆ្នាំ មកហើយដោយចំណងដៃអាពាហ៍ពិពាហ៍ពួកគេទទួលបានការសរសើរផងដែរ៕ ដោយ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


