Connect with us

សន្តិសុខសង្គម

គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ឃាត់ជនជាតិបង់ក្លាដែស ៩ នាក់ សង្ស័យស្នាក់នៅខុសច្បាប់

បានផុស

នៅ

គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានបន្តចុះរដ្ឋបាលរកឃើញជនជាតិបង់ក្លាដែសចំនួន ៩ នាក់ (ប្រុស) ឃាត់យកទៅសាកសួរ ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះរដ្ឋបាលនេះធ្វើឡើងកាលពីវេលាម៉ោង ៤ និង ៣០ នាទីល្ងាច ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៦ ស្ថិតនៅចំណុចផ្លូវលេខ ៦៨ ភូមិចំការឪឡឹក ១ សង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អាជ្ញាធរ បានឲ្យដឹងថា គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើរដ្ឋបាលឆែកឆេរនៅតាមបណ្តាខ្នងផ្ទះ ខុនដូ អាផាតមិនជួល ដើម្បីបង្រ្កាបបទល្មើស តាមប្រព័ន្ធបច្ចេកវិទ្យាដែលកន្លងមកធ្វើឡើងជាប្រចាំដូចភ្លៀងរលឹម។

ស្របពេលប្រតិបត្តិការគឺមិនមានអនឡាញស្កេម (Online Scams) នោះទេ តែនគរបាលបានរកឃើញបុរសជនជាតិបង់ក្លាដែសចំនួន ៩ នាក់ កំពុងស្នាក់នៅជុំគ្នាក្នុងផ្ទះនោះ ដោយមួយចំនួនមិនមានលិខិតឆ្លងដែនឡើយ។

បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនជាតិបង់ក្លាដែសទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និង ចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម