ជីវិតកម្សាន្ដ
G-Devith ទទួលការស្វាគមន៍យ៉ាងកក់ក្តៅ នៅម៉ានីល និងបង្ហាញឆន្ទៈជំរុញការផ្លាស់ប្តូរវប្បធម៌តាមរយៈតន្ត្រី
ក្រោយចូលរួមសន្និសីទសារព័ត៌មាន និងសកម្មភាពជាបន្តបន្ទាប់នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន តារាចម្រៀងរ៉េបល្បីឈ្មោះ G-Devith នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រ និងដៃគូសហការក្នុងដំណើរទស្សនកិច្ចនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។
ក្នុងឱកាសបំពេញដំណើរទស្សនកិច្ចនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាព្រឹកថ្ងៃច័ន្ទនេះ G-Devith បានបង្ហាញមោទនភាពដែលបានដើរតួនាទីជាអ្នកជំរុញការផ្លាស់ប្តូរវប្បធម៌ តាមរយៈទំនាក់ទំនង និងតន្ត្រី។ តារាចម្រៀងរូបនេះក៏បានបង្ហាញក្តីរំពឹងថា នឹងបន្តបង្កើតអនុស្សាវរីយ៍ដ៏មានអត្ថន័យ និងមិនអាចបំភ្លេចបានជាមួយអ្នកគាំទ្រ និងដៃគូសហការនៅលើឆាកអន្តរជាតិបន្ថែមទៀត។
គួររំលឹកថា យោងតាមការចុះផ្សាយរបស់ Wazzup ក្រោមចំណងជើង “G-Devith Returns to Manila: Tour Plans, P-Pop & Pinoy Culture” បានឱ្យដឹងថា G-Devith បានចូលរួមសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅ Chameleon, LaVie Resort and Casino Manila ដោយចែករំលែកពីចក្ខុវិស័យក្នុងការពង្រីកវត្តមានរបស់ខ្លួននៅប្រទេសហ្វីលីពីន និងពង្រឹងទំនាក់ទំនងជាមួយវិស័យតន្ត្រីរបស់ប្រទេសនេះ។
ក្នុងឱកាសនោះ G-Devith បានសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ P-Pop ហើយបង្ហាញបំណងចង់សហការជាមួយក្រុមសិល្បករល្បីៗរបស់ហ្វីលីពីន ដូចជា SB19, BINI និង HORI7ON ។ ជាពិសេស HORI7ON ដែលធ្លាប់បានឈរលើឆាកជាមួយ G-Devith ក្នុងកម្មវិធី ASEAN-Korea ROUND Festival ។
ក្រៅពីតន្ត្រី តារារូបនេះក៏បានបង្ហាញការចាប់អារម្មណ៍លើវប្បធម៌ហ្វីលីពីន និងម្ហូបប្រពៃណីរបស់ហ្វីលីពីនផងដែរ។ ការបើកចិត្តទទួលយកវប្បធម៌ប្រទេសដទៃនេះ ត្រូវបានមើលឃើញថា ជាការបង្ហាញពីការគោរព និងការចង់ស្គាល់អត្តសញ្ញាណរបស់ប្រទេសជាម្ចាស់ផ្ទះផងដែរ។
G-Devith ក៏បានថ្លែងអំណរគុណចំពោះអ្នកគាំទ្រហ្វីលីពីន ដែលផ្តល់ការគាំទ្រយ៉ាងកក់ក្តៅ និងបង្កើតបរិយាកាសដ៏រំភើបក្នុងពេលការប្រគំតន្ត្រី។ លោកបញ្ជាក់ថា ការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកគាំទ្រ មានសារៈសំខាន់មិនចាញ់ការបង្កើតបទចម្រៀងថ្មីឡើយ ហើយលោកក៏ព្យាយាមឆ្លើយតបសាររបស់អ្នកគាំទ្រតាមបណ្ដាញសង្គមនៅពេលមានឱកាស។
ការបង្ហាញវត្តមានរបស់ G-Devith នៅហ្វីលីពីន លើកនេះ មិនត្រឹមតែជាការពង្រីកទីផ្សារតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានភ្ជាប់ការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងហ្វីលីពីន តាមរយៈតន្ត្រី ការសម្តែង និងកិច្ចសហការរវាងសិល្បករនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕





-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


