Connect with us

កីឡា

ឃើញ​ខ្មែរ​ឈ្នះ​ឥណ្ឌូណេស៊ី​ និង​ឈ្នះ​ពាន​ Sea V Cup​ ប្រជាជន​សៀម​មួយ​ចំនួន​ចោទ​ខ្មែរ​លេង​ផ្លូវ​ក្នុង

បានផុស

នៅ

ការ​ឈ្នះ​ Sea V Cup របស់​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​គឺ​ពិត​ជា​មាន​ការ​ភ្ញាក់ផ្អើល​ក្នុង​បណ្ដា​ប្រទេស​ចូលរួម​ និង​ល្បីខ្លាំង​រហូត​មាន​ប្រទេស​ជិត​ដូច​ជា​សៀម​មិន​សប្បាយ​ចិត្ត​នោះ​ទេគិត​ថា​ខ្មែរ​អាច​លេង​ផ្លូវ​ក្នុង​អ្វីមួយទើបអាច​ឈ្នះ​ឥណ្ឌូណេស៊ី។

ផេកអាចារ្យ អេ

ជំនួប​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ និង​ផ្ដាច់​ព្រ័ត្រ​ជុំ​ទី១​ នៅ​ពាន​ Sea V Cup​ កាល​ពី​ពេល​ថ្មីៗនេះ​មាន​អ្នក​តាមដាន​វិស័យ​កីឡា​បាល់ទះ​នៅ​តំបន់អាស៊ាន​ខ្លះ​បាន​សរសើរ​ពី​ភាព​រីកចម្រើន​ និង​ការ​អភិវឌ្ឍន៍​សមត្ថភាព​របស់​ក្រុម​កីឡាករ​កម្ពុជា។​

ដោយ​ឡែក​សម្រាប់​ប្រជាជន​សៀម​មួយ​ចំនួន​បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​នោះ​ឡើយ​រហូត​បញ្ចេញ​អារម្មណ៍​ជា​បន្តបន្ទាប់​នៅ​លើ​បណ្ដាញ​សង្គម។​ ប្រជាជន​របស់​គេ​មួយ​ចំនួន​ថា​មិន​អស់​ចិត្ត​ចំពោះ​ភាព​ខ្លាំង​របស់​ក្រុម​បាល់ទះ​កម្ពុជា​ និង​ខ្លះ​ទៀត​ថា​គួរ​តែ​ដក​គ្រូ​ចេញ​ជា​ដើម​ព្រោះ​មិន​ចង់​ចាញ់​ចិត្តខ្មែរ។​ មួយ​ចំនួន​ទៀត​ថា​ថា​ខ្មែរ​អាច​មាន​ល្បិចកល​ ឬ​ប្រើ​មន្តអាគមន៍​អ្វី​មួយ​ហើយ​ទើប​អាច​យក​ឈ្នះ​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​គឺ​ឥណ្ឌូណេស៊ី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជុំ​ទី១​ ​បើ​តាម​ការ​បញ្ជាក់​នៅ​លើ​ហ្វេសបុក​ផេក​លោក​ អាចារ្យ អេ​ ដែល​ជា​អ្នក​តាមដាន​ព័ត៌មាន​ប្រទេស​ថៃ។​

កីឡាករឆ្នើមរបស់កម្ពុជា

ដូច្នេះ​ជ័យជម្នះ​របស់​ក្រុម​បាល់ទះ​ខ្មែរ​នៅ​ជុំ​ទី១​ នេះ​គឺ​ពិត​ជា​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​ភ្ញាក់ផ្អើល​ខ្លាំង​មែន​ និង​មិន​សុខចិត្ត​នោះ​ឡើយ​រហូត​ចង់​ដក​គ្រូ​របស់​ខ្លួន​ចេញ​ពី​ការ​ដឹកនាំ​ក្រុមទៀត​ផង។​ ចំពោះ​ខាង​ឥណ្ឌូណេស៊ី​វិញ​គឺ​ខុស​ពី​ប្រទេស​មួយ​ចំនួន​ដោយ​បាន​មើល​ឃើញ​ពី​ការ​រីកចម្រើន​ និង​បាន​សរសើរ​ក្រុម​កម្ពុជា​ផង​ដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​លើក​ពាន​

បញ្ជាក់​ដែរ​ថា​ ក្រុម​បាល់​ទះ​ជម្រើស​ជាតិ​កម្ពុជា​បាន​ឈ្នះ​ពាន​រង្វាន់​ Sea V Cup​ នៅ​ជុំ​ទី១​ កាល​ពី​ថ្ងៃ​ទី១៩​ ខែ​កក្កដា​ ឆ្នាំ​២០២៦។​ មាន​ការ​ភ្ញាក់ផ្អើល​ ​២ប្រកួត​ចុងក្រោយ​នោះ​គឺ​ក្រុម​បាល់ទះ​កម្ពុជា​បាន​ទម្លាក់​សៀម​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ និង​បន្ត​យក​ឈ្នះ​ឥណ្ឌូណេស៊ី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​លើក​ពាន​តែ​ម្ដង។​ មួយ​វិញ​ទៀត​ការ​យក​ឈ្នះ​ឥណ្ឌូណេស៊ី​នេះ​ជា​ប្រវត្តិសាស្ត្រ​មួយ​ផង​ដែរ​ ព្រោះ​រាប់​ត្រឹម​ស៊ីហ្គេម​ លើក​ទី៣១​ ឆ្នាំ​២០២២​ ខ្មែរ​មិន​ដែល​ឈ្នះ​ឥណ្ឌូណេស៊ី​ឡើយ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម