សន្តិសុខសង្គម
ជាងសំណង់ម្នាក់ ធ្លាក់ពីលើរន្ទា ខណៈកំពុងសាងសង់ផ្ទះ រងរបួសធ្ងន់
ជាងសំណង់ម្នាក់ ឡើងលើរន្ទា ដើម្បីសាងសង់ផ្ទះ តែមិនប្រយ័ត្ន ក៏ធ្លាក់ចុះក្រោម បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានកងសង្គ្រោះបន្ទាន់ ៧១១ កងពលតូចលេខ ៧០ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ៥៨ នាទី ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៦ ស្ថិតនៅផ្លូវបេតុង ភូមិស្រែជម្រៅ សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ភាន់ សុផាត ភេទប្រុស អាយុ ៤២ ឆ្នាំ រងរបួសត្រង់ចង្កេះ និង បែកក្បាល មានអាសយដ្ឋាននៅភូមិកណ្ដាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានឡើងលើរន្ទា ទៅជាន់ទី ៣ ដើម្បីជួសជុលផ្ទះ ១ កន្លែង ដែលកំពុងសាងសង់។ ក្នុងនោះ ខណៈកំពុងធ្វើការ មិនប្រយ័ត្ន ស្រាប់តែរបូតដៃធ្លាក់ចុះមកក្រោម បណ្តាលឲ្យរងរបួសធ្ងន់ ហើយភ្លាមៗ នោះ ប្រជាពលរដ្ឋ ក៏បានស្នើសុំរថយន្តសង្គ្រោះរបស់អង្គភាព ៧១១ កងពលតូចលេខ ៧០ ដើម្បីមកជួយសង្គ្រោះ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព ៧១១ កងពលតូចលេខ ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ៕
អត្ថបទ ៖ សុខា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


