វប្បធម៌ ជំនឿ
ទេពធីតាទាំង ៧ អង្គ ទ្រង់កាន់សាស្ត្រាវុធ មែន ឬទេ?
ប្រជាពលរដ្ឋខ្មែរមានជំនឿថា បើថ្ងៃសង្ក្រាន្ត ឬថ្ងៃចូលឆ្នាំថ្មី ប៉ះចំថ្ងៃណាមួយក្នុងចំណោមថ្ងៃទាំង៧ ប្រចាំសប្ដាហ៍ នោះនឹងមានទេពធីតាមួយអង្គដែលជាកូនកបិលមហាព្រហ្មចុះមកឋានមនុស្សលោកដើម្បីថែរក្សានាំជោគនាំជ័យសិរីសួស្តីដល់មនុស្សលោក គេជឿទៀតថា ទេពធីតាមហាសសង្ក្រាន្តទាំង ៧ អង្គ មានការតុងតែងលម្អព្រះកាយ ព្រមទាំងមានកាន់សាស្ត្រាវុធ មានភក្សាហារ ឬចំណីអាហារ ផ្សេងទៀតផង ទើបគេរៀបគ្រឿងសក្ការបូជា សម្រាប់ទទួលទេវតាឆ្នាំថ្មី។

តើទេពធីតាទាំង៧អង្គ កាន់សាស្ត្រាវុធ មែន ឬទេ?
លោក អ៊ឹម បុរិន្ទ នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ និងជាអ្នកស្រាវជ្រាវចងក្រងសៀវភៅ មហាសង្ក្រាន្ត ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ទេពធីតាទាំង ៧ អង្គ មិនមានកាន់សាស្ត្រាវុធអីទេ ប៉ុន្តែឧបករណ៍ទាំងឡាយនោះ គឺទាក់ទងក្បួនហោរាសាស្ត្រទេ។

លោក អ៊ឹម បុរិន្ទ មានប្រសាសន៍បន្តថា៖ “ចាស់បុរាណលោកបានសរសេរជាប្រស្នាដើម្បីឱ្យយើងធ្វើការវែកញែកនូវទំនាយនីមួយៗ ដូចជាការកាន់កាំភ្លើង ម្ជុល កងចក្រ ឈើច្រត ព្រះខាន់ អាវុធត្រីសូល៍ជាដើមនោះ គឺព្រះនាងទេពធីតាអត់កាន់នោះទេ គឺលោកកាន់ជើងពានមាសដែលតម្កល់ព្រះសិរសា កបិលមហាព្រហ្ម ដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ”។
លោក អ៊ឹម បុរិន្ទ មានប្រសាសន៍បន្តថា៖ “ការកាន់កាំភ្លើង ឬអាវុធផ្សេងៗនេះ ជាប្រស្នារបស់ហោរាសរសេរទុកឱ្យយើង ថាមានទំនាយយ៉ាងម៉េចៗនោះ។ ជាក់ស្ដែង នៅក្នុងឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២ នេះនឹងចូលនៅថ្ងៃព្រហស្បតិ៍ ចំ ទេវធីតា ព្រះនាម កិរិណីទេវី ព្រះហស្ដស្តាំទ្រង់ កង្វេរ ព្រហស្តឆ្វេងទ្រង់កាំភ្លើង”។
គួរបញ្ជាក់ថា ទេពធីតាមហាសង្ក្រាន្ត ដែលជាបុត្រីរបស់កបិលមហាព្រហ្ម ទាំង ៧ អង្គ មាន៖
១. ថ្ងៃអាទិត្យ៖ ព្រះនាងទុង្សទេវី សៀតផ្កាទទឹម គ្រឿងប្រចាប់បទុមរាជ ភក្សាហារផ្លែឧទុម្ពរ (ផ្លែល្វា) អាវុធស្តាំកងចក្រ ឆ្វេងស័ង្ខ ពាហនៈគ្រុឌ។

២. ថ្ងៃច័ន្ទ៖ គោរាគទេវី សៀតផ្កាអង្គារបុស្ស គ្រឿងប្រដាប់បុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈខ្លា។

៣. ថ្ងៃអង្គារ៖ គោរាក្សសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ឆ្វេងធ្នូ ពាហនៈអស្សតរ។

៤. ថ្ងៃពុធ៖ មណ្ឌាទេវី សៀតផ្កាចម្ប៉ា គ្រឿងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈ លា។

៥. ថ្ងៃព្រហស្បតិ៍៖ កិរិណីទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្ដែក ល្ង អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង ពាហនៈដំរី។ (ទេពធីតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័កនេះ)

៦. ថ្ងៃសុក្រ៖ កិមិរាទេវី សៀតផ្កា ចង្កុលនី គ្រឿងប្រដាប់បុស្សរាគម័ ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណពាហនៈក្របី ។

៧. ថ្ងៃសៅរ៍៖ មហោទរាទេវី សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលវត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈក្ងោក។

គួរបញ្ជាក់ថា តាមសៀវភៅមហាសង្ក្រាន្ត ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២ ឆ្នាំថ្មី នឹងចូលនៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្ដសករាជ ២០២២ វេលាម៉ោង ១០:០០នាទី។ ទេវធីតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា។ នៅក្នុងឱកាសឆ្នាំថ្មី សូមអស់ប្រជាពលរដ្ឋទាំងឡាយ ខំលះបង់ចិត្តអាក្រក់អន្យតិរ្ថិយជាចិត្តអប្រិយជាប់ដោយគំនុំគុំកួនព្យាបាទ ឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យសុន្ទរ៍ទាន ឬទានល្អតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានពាក់ព័ន្ធ៖ ទំនាយការកាន់សាស្ត្រាវុធ របស់ទេពធីតាឆ្នាំខាល ដែលអ្នកមិនធ្លាប់ដឹង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


