Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន រកឃើញសាកសពជនស៊ីវិល ៩០០នាក់ ក្នុងតំបន់ជុំវិញទីក្រុង កៀវ

បានផុស

នៅ

អាជ្ញាធរ​អ៊ុយក្រែន ​បន្ត​រក​ឃើញ​សាកសព​បន្ថែម​ទៀត​ជុំវិញ​រដ្ឋធានី​ កៀវ ពោលគឺក្នុងរយៈពេលជាង​មួយ​សប្តាហ៍ ​បន្ទាប់​ពី​ទាហាន​រុស្ស៊ី ​ចាក​ចេញ​ពី​តំបន់​នេះ ដើម្បី​ផ្តោត​លើ​ភាគ​ខាង​កើត​ប្រទេសអ៊ុយក្រែន។

This image has an empty alt attribute; its file name is 0_PA-66395402-1024x538.jpg

មេប៉ូលិសតំបន់ កៀវ លោក Andriy Nebytov បានប្រាប់សន្និសីទខ្លីមួយថា “គួរឲ្យសោកស្ដាយ ខ្ញុំអាចនិយាយបានថា យើងបានរកឃើញសាកសពជនស៊ីវិលចំនួន ៩០០នាក់ ហើយបានបញ្ជូនពួកគេទៅឲ្យអ្នកជំនាញផ្នែកកោសល្យវិច្ច័យ”។

លោក Nebytov និយាយថា សាកសពមនុស្សជាង៣៥០នាក់ ត្រូវបានរកឃើញនៅទីក្រុង Bucha ដែលជាកន្លែងភ័ស្តុតាងនៃអំពើឃោរឃៅ បាននាំឲ្យមានការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងកងទ័ពរុស្ស៊ី ប៉ុន្តែត្រូវបានទីក្រុងមូស្គូបានបដិសេធយ៉ាងដាច់អហង្ការ។

This image has an empty alt attribute; its file name is 1239997043-1024x768.webp

មេប៉ូលិសដដែលបានបន្ថែមថា ការយកចេញកម្ទេចថ្មក្នុងទីក្រុង Borodyanka និង Makarov នៅតែបន្ត ហើយយើងនឹងនៅតែរកឃើញសាកសពមនុស្សនៅក្រោមគំនរបាក់បែក។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ BBC មិនអាចផ្ទៀងផ្ទាត់ការអះអាងជាក់លាក់ទាំងនេះដោយឯករាជ្យបានទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រឿង៣យ៉ាង បើកើតឡើងមែន នោះសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន អាចរីកកាន់តែធំ ហើយនឹងទាញណាតូចូល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម