Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរជាង ៤៦ម៉ឺននាក់ ទៅលេងខេត្តបន្ទាយមានជ័យនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

បានផុស

នៅ

ភ្ញៀវទេសចរជាង ៤៦ ម៉ឺននាក់ បានដើរលេងកម្សាន្តតាមគោលដៅទេសចរណ៍នៅទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេស នៅតំបន់ត្រជាក់ចិត្តនៃសួនមានជ័យ ទីរួមខេត្ត មានយុវវ័យលេងកម្សាន្តច្រើនជាងគេក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃកន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានបង្ហាញឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនេះ ភ្ញៀវទេសចរ បានទៅលេងកម្សាន្តរមណីយដ្ឋានប្រាសាទបន្ទាយឆ្មា តំបន់កម្សាន្តនៅទីរួមខេត្តបន្ទាយមានជ័យ តំបន់ត្រជាក់ចិត្តនៃសួនមានជ័យ ទីក្រុងប៉ោយប៉ែ​ត គឺមានសរុបចំនួន ៤៦៣ ២៧២ នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ មានចំនួន ៤៦២ ៩៤៤នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន ៣២៩នាក់។

ពាក់ព័ន្ធនឹងការលេងកម្សាន្តវិញ គឺគេ​សង្កេតឃើញ​ភាគច្រើន ​មានយុវជន យុវនារីក្មេងៗបានធ្វើ​ដំណើរពីស្រុកផ្សេងៗ មកកម្សាន្ត​លេងនៅសួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ មានលេងចាក់ទឹក ប៉ាតម្សៅ និងរាំលេងយ៉ាងគគ្រឹកគគ្រេងដល់យប់ជ្រៅ។ ចំណែក នៅតាមដងផ្លូវជាតិវិញ មានការកកស្ទះចរាចរណ៍ ជាពិសេស នៅទីរួមខេត្ត និងក្រុងប៉ោយប៉ែត ដោយសារមានការលេងចាក់ទឹក និងប៉ាតម្សៅយ៉ាងសប្បាយដោយពុំមានការប្រកាន់អ្វីឡើយ។

ចំពោះតាម​មូលដ្ឋាន​សហគមន៍​ និង​នៅតាម​បណ្ដា​វត្ត​អារាម​នានា​ ក៏មាន​ការរៀបចំ​ល្បែង​ប្រជាប្រិយ​ និង​ល្បែង​កម្សាន្ត​ផ្សេងៗ​ជាច្រើន​ផងដែរ​ ដើម្បី​ឲ្យ​ពលរដ្ឋ ​និង​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​ប្រកបដោយ​សន្តិសុខ​ល្អប្រសើ​រតាមរយៈការប្រចាំការយាមកាមតាមគោលដៅ និងជួយសម្រួលចរាចរពីសំណាក់សមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ និងយោធា។

និយាយជារួម នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល ៣ថ្ងៃបន្ទាប់ពីការខកខានរយៈពេល២ឆ្នាំមកនេះ គឺខេត្តបន្ទាយមានជ័យ មានការលេងល្បែងប្រជាប្រិយ ក៏ដូចជា ការលេងទឹកប៉ាតម្សៅ មានភាពល្អប្រសើរខុសពីបណ្ដាឆ្នាំមុនស្ទើរតែទាំងស្រុង៕

ដោយ៖ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ នាទីutes មុន

កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ បានចាប់ផ្ដើមជាផ្លូវការ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ

ព័ត៌មានជាតិ៣៦ នាទីutes មុន

កសិករដាំដុះដំឡូងមីខេត្តឧត្តរមានជ័យ កែច្នៃនាំចេញទៅចិន និងវៀតណាម

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ថៃ​ព្រមាន​ឲ្យ​ខេត្ត​ក្រុង​១១​ប្រយ័ត្នខ្លួន ព្រោះ​ទំនប់​ចៅប្រាយ៉ា បង្កើនការ​​បង្ហូរ​ទឹក ទប់ទល់​នឹង​ព្យុះ​វីពផា

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ រៀបចំ«បន្ទប់​សង្គ្រាម» ត្រៀមឆ្លើយតប​គ្រោះ​មហន្តរាយ​​ ព្រោះ​​ព្យុះវីពផា​ នាថ្ងៃ​២២-២៣កក្កដា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

កីឡា៦ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម