ព័ត៌មានជាតិ
មានស្ពានអាកាសថ្មើរជើង តែពលរដ្ឋនៅម្តុំផ្សារដើមគមួយចំនួននៅបន្តឆ្លងផ្លូវយានយន្ត
ទោះបីស្ពានអាកាសថ្មើរជើងផ្សារដើមគ ដែលរដ្ឋាភិបាលចំណាយថវិការាប់សិបលានស្ថាបនាដើម្បីសម្រួលការធ្វើដំណើរឆ្លងកាត់ ប៉ុន្តែពលរដ្ឋមួយចំនួននៅជុំវិញតំបន់នោះនៅបន្តដើរឆ្លងផ្លូវមិនប្រើប្រាស់ស្ពានថ្មើរជើង ដោយមិនបារម្ភពីគ្រោះថ្នាក់។
លោក អ៊ឹង ទី អាយុ៥៩ ឆ្នាំ មុខរបរជាអ្នកលក់ និងជួសជុលនាឡិកា នៅក្បែរស្ពានអាកាសថ្មើរជើងផ្សារដើមគរ បានសង្កេតឃើញថា ចាប់តាំងពីបើកដំណើរការឱ្យប្រើប្រាស់ស្ពាននេះមក ហាក់ដូចជាមិនសូវមានអ្នកប្រើប្រាស់ឡើយ។
បើតាមបុរសរូបនេះ អាចមកពីពលរដ្ឋខ្ជិលចង់ចំណាយពេលយូរ ណាមួយគិតថាផ្លូវក៏មិនសូវមានចរាចរណ៍ខ្លាំងហើយឆ្លងតាមផ្លូវធម្មតាលឿនជាង។
យ៉ាងណាបុរសដដែលបន្តថា ក៏មានពលរដ្ឋមួយចំនួនដែលប្រើប្រាស់ស្ពានថ្មើរជើងនេះ ជាពិសេសក្មេងៗដែលមានអាយុក្រោម ៤០ ឆ្នាំចុះ។

លោក សុខ ជា អាយុ ៤២ឆ្នាំ ដែលមានស្រុកកំណើតមកពីខេត្តកំពត ហើយជាសន្តិសុខនៅផ្សារដើមគបានប្រាប់ <<កម្ពុជាថ្មី>> ថា ជាធម្មតាអ្នកឆ្លងកាត់ដែលប្រើប្រាស់ផ្លូវអាកាសថ្មើរជើងនេះ មានប្រហែលជិត៥០ភាគរយនៃអ្នកធ្វើដំណើរឆ្លងផ្លូវដោយថ្មើរជើង។ ប្រហែលជិត១ម៉ោងមានអ្នកឆ្លងម្ដងនឹងមានចន្លោះពី៣ទៅ៦នាក់ មានថ្ងៃខ្លះបើផ្លូវមានការកកស្ទះចរាចរណ៍ អ្នកឆ្លងកាត់ស្ពានអាកាសថ្មើរជើងមានច្រើន។
លោកបានសង្កត់ធ្ងន់ថា អ្នកឆ្លងភាគច្រើនជាអ្នកមានវ័យក្មេងមានកម្លាំងមាំមួន ហើយមនុស្សចាស់ដោយសារតែគាត់មានបញ្ហាសន្លាក់ ឬមិនសូវមានកម្លាំងពិបាកក្នុងការឆ្លងតាមស្ពាន ដូច្នេះគាត់ច្រើនតែឆ្លងតាមផ្លូវក្រោមធម្មតា។

ស្ពានអាកាសថ្មើរជើងផ្សារដើមគនៅលើមហាវិថីម៉ៅសេទុង បានដាក់ឲ្យប្រើប្រាស់អំឡុងខែកក្កដា ឆ្នាំ២០២០។ ស្ពានថ្មើរជើងនេះមានបណ្ដោយ ២៨ ម៉ែត្រ ទទឹង ៣,៤ម៉ែត្រ ទទឹងផ្លូវដើរផ្នែកខាងក្នុង ២,៨ម៉ែត្រ កម្ពស់ ៥.៥ម៉ែត្រ។
រដ្ឋបាលសាលារាជធានីភ្នំពេញបញ្ជាក់ថា ការស្ថាបនាស្ពានអាកាសថ្មើរជើងធ្វើឡើង ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព និងមិនមានការប្រឈមគ្រោះថ្នាក់ណាមួយកើតឡើង។
មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន ៥ កន្លែង ដែល ៤ កន្លែងបានដាក់ឲ្យដំណើរការគឺនៅតំបន់ផ្សារដើមគរ ០១ កន្លែង នៅជម្ពូវ័ន្តចំនួន២កន្លែង នៅចំណុចភ្លើងស្តុបនាងគង្ហីងចំនួន១កន្លែង និងនៅស្តុបសន្ធរម៉ុកដែលបានបញ្ចប់ការសាងសង់ គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ៕

អត្ថបទ៖ វាសនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


