ព័ត៌មានអន្ដរជាតិ
រុស្ស៊ីប្រាប់ថា ប្រជាជនម៉ុលដាវី គួរតែព្រួយបារម្ភអំពីអនាគតរបស់ពួកគេ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ជនជាតិម៉ុលដាវី គួរតែព្រួយបារម្ភអំពីអនាគតរបស់ពួកគេ ខណៈពួកគេកំពុងត្រូវបានអូសទាញចូលទៅក្នុងអង្គការ ណាតូ។
ការផ្ទុះដ៏អាថ៌កំបាំងនៅតំបន់ Transnistria ដែលជាទឹកដីបំបែកខ្លួនគាំទ្រដោយរុស្ស៊ី នៅប្រទេស ម៉ុលដាវី ជាប់ព្រំដែនអ៊ុយក្រែន បានបង្កឲ្យមានការភ័យខ្លាចនៅដើមសប្តាហ៍នេះ អំពីជម្លោះរីករាលដាល។
ដោយឡែក លោក Lavrov ក៏និយាយផងដែរថា ដៃគូសំខាន់ៗរបស់រុស្ស៊ី ភាគច្រើនបានយល់ព្រមប្រើវិធីបង់ប្រាក់សម្រាប់ឧស្ម័នធម្មជាតិ ដែលស្នើសុំដោយទីក្រុងមូស្គូរួចហើយ។
នៅដើមសប្តាហ៍នេះ រុស្ស៊ីបាននិយាយថា ខ្លួនលែងផ្គត់ផ្គង់ឧស្ម័នទៅឲ្យប៉ូឡូញ និងប៊ុលហ្គារីទៀតហើយ បន្ទាប់ពីប្រទេសទាំងនោះ បដិសេធទូទាត់សម្រាប់ការផ្គត់ផ្គង់របស់ពួកគេ ជាប្រាក់ រូបិ៍ល។
យ៉ាងណាក្តី សហភាពអឺរ៉ុបនិយាយថា ខ្លួនចាត់ទុកចំណាត់ការនេះថា ជាទម្រង់នៃការគំរាមកំហែង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ី ចាត់ទុក ការ ដឹកជញ្ជូន សព្វាវុធ បរទេស ទៅ ឲ្យអ៊ុយក្រែន ជា “គោលដៅ ស្របច្បាប់” ដើម្បីវាយប្រហារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


