ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ជំរុញមន្ត្រីគ្រប់ជាន់ថ្នាក់ ត្រូវបង្កើតប្រសិទ្ធភាពការងារបន្ថែមទៀត ក្នុងនាមជាអ្នកបំរើរាស្ត្រ
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បានជំរុញដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ត្រូវបង្កើតប្រសិទ្ធភាពការងារបន្ថែមទៀត ក្នុងនាមជាអ្នកបំរើរាស្ត្រដោយស្មោះត្រង់។

លោកជំទាវ ម៉ែន សំអន បានជំរុញបែបនេះ ខណៈអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកាក្រុមប្រឹក្សាខណ្ឌ-សង្កាត់ គណៈអភិបាល និងសកម្មជននារី នៃខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២២។
លោកជំទាវ មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព មានស្ថេរភាពនយោបាយល្អ មានការអភិវឌ្ឍលើគ្រប់វិស័យ និងការទប់ស្កាត់នូវការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បានយ៉ាងល្អ ដែលបានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសដែលឈរលេខ ២ ក្នុងនាមជាប្រទេសមានសមត្ថភាព ងើបចេញពីកូវីដ-១៩ លឿនជាងគេនៅលើពិភពលោក ។

លោកជំទាវ ក៏បានកោតសសើរដល់នារីគ្រប់លំដាប់ថ្នាក់ នៅខណ្ឌមានជ័យ បានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរ ដោយទទួលបានលទ្ធផលគួជាទីមោទនៈ និងបានផ្លាស់ប្តូរសម្រស់ក្នុងខណ្ឌ ដែលជាផ្នែកមួយ ក្នុងការរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ ស្របតាមផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកជំទាវ បានបន្តទៀតថា មន្ត្រីមូលដ្ឋានគ្រប់លំដាប់ ត្រូវបង្កើតប្រសិទ្ធភាពការងារបន្ថែមទៀត ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ។ ចំណែកឯអាជ្ញាធរមានសម្ថកិច្ច ត្រូវចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាព នូវគោលនយោបាយអភិវឌ្ឍន៍សង្កាត់ ដែលបានដាក់ចេញសម្រាប់ អាណត្តិទី ៥ ឆ្នាំ ២០២២-២០២៧ ។
នាឪកាសនោះដែរ លោកជំទាវបាននាំអំណោយដ៏ថ្លៃថ្លា ចែកជូនសម្រាប់អ្នកចូលរួមចំនួន ២០០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ដបអាកុល ថង់យួរ និងថវិកា ៥ម៉ឺនរៀល ផងដែរ៕
អត្ថបទ៖ វិមាន



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


