ព័ត៌មានជាតិ
ក្រសួង នឹងជីកព្រែកថ្មីតភ្ជាប់ពីទន្លេទៅសមុទ្រកែប ៧គីឡូ ដើម្បីសម្រួលការដឹកជញ្ជូនតាមផ្លូវទឹក
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រសួងនឹងជីកព្រែកថ្មីសុទ្ធសាធប្រវែងចន្លោះ ៥-៧ គីឡូម៉ែត្រ តភ្ជាប់គ្នារវាងទន្លេ និងសមុទ្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេទៅកំពង់ផែសមុទ្រកែប។

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាមួយជំហានហើយ ជុំវិញដំណើរការនេះ ដោយលទ្ធផលបញ្ជាក់ថា ក្នុងចម្ងាយផ្លូវទឹក ១៦៨គីឡូម៉ែត្រ ពីព្រែកអំបិលទៅ តាកែវ និងភ្ជាប់ទៅកំពង់ផែកែប ស្មើនឹង ៦៨ភាគរយ គឺជាទន្លេដែលមានស្រាប់ និងជាង ២០ភាគរយ គឺជាប្រព័ន្ធធារាសាស្រ្ត ដែលត្រូវស្តារ និងពង្រីកបន្ថែម។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ ក្រោយពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងវិនិយោគមជ្ឈមណ្ឌល ភស្តុភារកម្ម និងកំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ឯ.ក នៅក្រុងបូកគោ ថ្ងៃទី ០៥ ខែ ឧសភា។

លោករដ្ឋមន្រ្តីបានលើកឡើងថា វិស័យដឹកជញ្ជូនតាមផ្លូវទឹកនេះចំណេញច្រើន ពោលគឺមិនធ្វើឱ្យឆាប់ខូចផ្លូវ សម្រួលការកកស្ទះចរាចរណ៍ និងចំណេញពេលជាដើម។ ជាក់ស្តែង ក្រសួងកំពុងសិក្សាតភ្ជាប់ពីកំពង់ផែស្វ័យតភ្នំពេញ ទៅកំពង់ផែរណបផ្សេងៗ ដែលគ្រោងនឹងសាង់សង ដូចជា ផែរណបគីឡូលេខ៦ ផែទន្លេបិត ផែព្រែកតាមាក ផែកោះរកា និងផែកំពង់ឆ្នាំងជាដើម តាមលទ្ធភាពដែលអាចធ្វើបាន។ លោកបន្តដូច្នេះថា « យើងកំពុងតែសិក្សា តើអស់ថវិកាប៉ុន្មាន តើចំណេញលើសេដ្ឋកិច្ចប៉ុន្មាន បើសិក្សាទៅខាតមិនចំណេញ ក៏យើងមិនធ្វើដែរ»។
បច្ចុប្បន្ននេះ កម្ពុជា កំពុងមានការរីកម្រើនជាលំដាប់លើវិស័យដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវទឹក។ រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានពង្រីកសក្តានុពលវិស័យដឹកជញ្ជូនតាមផ្លូវទឹក ឱ្យកាន់តែទូលំទូលាយ ដើម្បីជាផ្នែកមួយជួយដល់កំណើនសេដ្ឋកិច្ចជាតិ៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ