សន្តិសុខសង្គម
ឈើប្រណិតពេញមួយរថយន្ត ត្រូវកម្លាំងអធិការស្រុកលំផាត់បង្ក្រាបប្រគល់ឲ្យមេព្រៃ
រតនគិរី ៖ រថយន្តមួយគ្រឿងម៉ាកម៉ាសស្តារ ស៊េរីឆ្នាំ២០១៨ ចង្កូតស្តាំ ពណ៌ប្រផេះ ដែលប្រភពរាយការណ៍ឲ្យដឹងថា សកម្មក្នុងការដឹកជញ្ជូនឈើប្រណិតប្រភេទឈើឃ្លុំចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី ឆ្ពោះមកកាន់ខេត្តរតនគិរី ដោយឆ្លងកាត់ស្រុកលំផាត់ និងបន្តដំណើរទៅកាន់ព្រំដែនអន្តរជាតិអូរយ៉ាដាវតែម្តង។

ប្រភពដដែលបានបន្តថា ម្ចាស់រថយន្តនិងឈើប្រណិតខាងលើនោះត្រូវបានគេស្គាល់ឈ្មោះ ទី ជាឈ្មួញរកស៊ីឈើរស់នៅស្រុកអូរយ៉ាដាវ ហើយការដឹកជញ្ជូននេះទៀតសោតគេសង្កេតឃើញដឹកទាំងយប់ទាំងថ្ងៃ ដោយគ្មានញញើតនិងផ្លូវច្បាប់សោះឡើយ មិនដឹងថា អាងខ្នងបង្អែកខាងណានៅពីក្រោយនោះទេ?ឬមួយក៏ខ្លួនឯងនោះអាងខ្លួនជាមន្ត្រីឬជាសមត្ថកិច្ចស្រាប់?
ជាក់ស្តែង នៅកណ្តាលថ្ងៃចែស ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ម្សិលមិញ វេលាម៉ោងប្រមាណ១២និង០០នាទីរសៀល ការដឹកជញ្ជូនឈើរថយន្តម៉ាក ម៉ាស ស្តារ ពណ៌ប្រផេះ ពាក់ស្លាកលេខក្លែងក្លាយក្រចេះ2A-0421ផ្ទុកឈើប្រណិតឃ្លុំពេញ ដែលមានមុខកាត់20ឃ្លុំ ,30ឃ្លុំ គុណ 1,2ម៉ ដែលមានចំនួនសរុបប្រមាណជាងម្ភៃដុំ បម្រុងឆ្លងកាត់ស្រុកលំផាត់ ហើយត្រូវយីអ៊ុនដាក់អារ័ក្សជាន់ គេចមិនផុតពីក្រញាំដៃដែក។

លោកវរសេនីយ៍ឯក ក្លុល ថើង អធិការដ្ឋាននគរបាលស្រុកលំផាត់នោះឡើយ និងដោយមានការសម្របសម្រួលពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត លោកបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅគ្រប់ទីស្នាក់ការប៉ុស្តិ៍ឃុំឲ្យត្រៀមឃាត់មុខសញ្ញារថយន្តដឹកបទល្មើសនេះឲ្យខានតែបាន។

ទីបំផុត រថយន្តដឹកបទល្មើសខាងលើនេះ បន្ទាប់ពីគេចចុះគេចឡើងចុះភ្នំឡើងភ្នំ ក៏វង្វេងពេញចម្ការកៅស៊ូ ឈ្មោះ ហ៊ន ស្ថិតនៅក្នុងស្ថានភាពផ្លូវទ័លទៅមុខលែងរួច ស្ថិតក្នុងភូមិសាស្ត្រភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ តៃកុងរថយន្តម្នាក់ និងប្រូឡានពីរនាក់ទៀត បើកទ្វារចុះរត់ចោលរថយន្ត បន្សល់ទុករថយន្តបទល្មើស នៅចំណុចកើតហេតុនោះតែម្តង។ ត្រូវបានសមត្ថកិច្ចចាប់រឹបអូសយកមកធ្វើការប្រគល់ឲ្យជំនាញនៅទីស្នាក់ការប៉ុស្តិ៍អូរស៊ិនលែរ៍ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
ដោយ ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


