ព័ត៌មានជាតិ
តើលោក កឹម សុខា បានពិភាក្សារឿងអ្វីខ្លះជាមួយសម្តេចតេជោ ហ៊ុន សែន រយៈពេលប្រមាណ ៤ ម៉ោង កាលពីម្សិលមិញ?
កាលពីថ្ងៃទី ៨ ខែឧសភាម្សិលមិញ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សប្រឆាំងសង្រ្គោះជាតិ បានដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ សពសម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង ដែលជាបងប្រុសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ហើយនៅក្នុងឱកាសនោះលោក កឹម សុខា និងប្រតិភូត្រូវបានអនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម និងរំលែកទុក្ខជាមួយសម្តេចតេជោ ផងដែរ។ នេះបើតាមការឲ្យដឹងពីលោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា នៅព្រឹកថ្ងៃទី ៩ ខែឧសភានេះ ហើយលោកថា ក្នុងជំនួបនេះ មានបញ្ហាមួយចំនួនត្រូវបានលើកយកមកពិភាក្សា។

លោក មុត ចន្ថា បានថ្លែងថា ក្នុងនាមខ្មែរតែមួយ និងស្របតាមប្រពៃណីខ្មែរ ក្នុងនាមជាពុទ្ធសាសនិកជន និងជាអ្នកដឹកនាំនយោបាយ ដែលប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវសីលធម៌ និងគុណធម៌ លោក កឹម សុខា បានដឹកនាំប្រតិភូអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង កាលពីថ្ងៃអាទិត្យ ទី ៨ ខែឧសភា នៅខេត្តកំពង់ចាម។
លោកថា «យើងមានការសោកស្តាយជាទីបំផុត ចំពោះមរណភាពរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលសម្តេច គឺជាធនធានមួយរូបដែលបានធ្វើវិភាគទានមានតម្លៃ និងបានចូលរួមបម្រើ និងការពារជាតិមាតុភូមិកម្ពុជា រហូតជីវិតចុងក្រោយរបស់សម្តេច»។

បើតាមលោក មុត ចន្ថា នៅក្នុងឱកាសនោះលោក កឹម សុខា បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានបដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងឱកាសដ៏ក្រៀមក្រំនេះដែរលោក កឹម សុខា បានចូលសម្តែងការគួរសម និងបានចូលរួមមរណទុក្ខដោយក្តីសោកស្តាយដោយផ្ទាល់ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ទោះជាយ៉ាងណា លោក មុត ចន្ថា បានអះអាងថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា បានផ្លាស់ប្តូរយោបល់គ្នាយ៉ាងពិស្តារ អំពីបញ្ហាជាតិចម្បងៗ មានជាអាទិ៍៖ ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ យុទ្ធនាការបង្ការ និងការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាពលរដ្ឋខ្មែរ, ការស្តារសេដ្ឋកិច្ចនៅក្រោយបរិបទជំងឺរាតត្បាតកូវីដ-១៩, ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងការកសាងហេដ្ឋរចនាសម្ព័ន្ធជាតិសំខាន់ៗ ព្រមទាំងស្ថានការណ៍ក្នុងតំបន់ និងពិភពលោកជាដើម។ លោកថា កិច្ចសន្ទនានេះបានចំណាយរយៈពេល ៤ ម៉ោង ប្រកបដោយការស្ថាបនា និងការយោគយល់គ្នា ដែលបានបញ្ចប់ដោយអាហារសម្រន់សាមគ្គី ក្នុងមនោសញ្ចេតសប្បាយរីករាយ៕
អត្ថបទ៖ កោះកែវ




-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


