ព័ត៌មានអន្ដរជាតិ
ម្នាក់ទៀតហើយ មានប្រតិកម្មបន្ទាប់ពីចាក់វ៉ាក់សាំងកូវីដនៅអាមេរិក
មន្ត្រីសុខាភិបាលនៅ Alaska បានរាយការណ៍ថា បុគ្គលិកថែទាំសុខភាពទី២មានប្រតិកម្មបន្ទាប់ពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

មន្ទីរពេទ្យក្នុងតំបន់ Bartlett និយាយថា បុគ្គលិកទាំងពីរនាក់បានបង្ហាញប្រតិកម្មប្រហែល១០នាទីបន្ទាប់ពីទទួលថ្នាំបង្ការហើយត្រូវបានគេព្យាបាល។ មនុស្សម្នាក់បានទទួលវ៉ាក់សាំងកាលពីថ្ងៃអង្គារហើយនឹងស្នាក់នៅក្នុងមន្ទីរពេទ្យមួយយប់ទៀតដោយស្ថិតក្រោមការតាមដានខណៈម្នាក់ទៀតដែលត្រូវបានចាក់វ៉ាក់សាំងកាលពីថ្ងៃពុធគឺបានជាសះស្បើយហើយ។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីសុខាភិបាលរដ្ឋ Alaska នៅតែអះអាងថា ខ្លួននឹងមិនមានការផ្លាស់ប្តូរផែនការចែកចាយវ៉ាក់សាំងទេបន្ទាប់ពីរឿងនេះកើតឡើង។

គួរបញ្ជក់ថា បុគ្គលិកថែទាំសុខភាពម្នាក់ក្នុងរដ្ឋ Alaska ទទួលរងប្រតិកម្មធ្ងន់ធ្ងរបន្ទាប់ពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ក្រុមហ៊ុន Pfizer កាលពីថ្ងៃពុធ។
បុគ្គលិកថែទាំសុខភាពដែលត្រូវបានគេស្គាល់ថាជាស្ត្រីវ័យកណ្តាលគឺមានប្រតិកម្មអាឡ័កស៊ីដូចជាមុខឡើងក្រហមនិងពិបាកដកដង្ហើមរយៈពេល១០នាទី បន្ទាប់ពីការចាក់វ៉ាក់សាំងលើកដំបូងរបស់ក្រុមហ៊ុន Pfizer៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ AP
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


