កីឡា
ប្រធានក្លិបភ្នំពេញក្រោនវ័យ៤១ឆ្នាំ ទទួលមរណភាពនៅថ្ងៃនេះ ដោយរោគាពាធ
លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន បានទទួលអនិច្ចកម្មនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះដោយរោគាពាធ។ នេះបើតាមការប្រកាសឲ្យដឹង និងការសម្តែងការសោកស្តាយរបស់ថ្នាក់ដឹកនាំ បុគ្គលិក និងកីឡាករ កីឡាការិនីក្លិបភ្នំពេញក្រោននៅព្រឹកថ្ងៃពុធនេះ។
តាមរយៈទំព័រហ្វេសប៊ុក ក្លិបភ្នំពេញក្រោន បានចាត់ទុកថា មរណភាពរបស់ លោកឧកញ៉ា ឬទ្ធី សំណាង គឺជាការបាត់បង់នូវឥស្សរជនមួយរូបដែលប្រកបដោយគុណធម៌ ព្រហ្មវិហាធម៌ ព្រមទាំងភាពជាអ្នកដឹកនាំដែលបានបន្សល់ទុកនូវស្នាដៃជាច្រើនចំពោះសង្គមជាតិ ជាពិសេស ការរួមចំណែកកសាងនូវសមិទ្ធផលជាបន្តបន្ទាប់ក្នុងវិស័យកីឡាបាល់ទាត់ជាតិ វិស័យអប់រំ និងមនុស្សធម៌ជាដើមដែលលោកឧកញ៉ាតែងតែងចូលរួមយ៉ាងសកម្មនាពេលកន្លងមក។
បើតាមក្លិបបាល់ទាត់អាជីពមួយនេះ គឺអស់រយៈកាលជាង ១០ឆ្នាំក្រោមការដឹកនាំរបស់ លោកឧកញ៉ា ឬទ្ធី សំណាង ភ្នំពេញក្រោនបានក្លាយជាគ្រួសារមួយរបស់លោក ហើយលោកតែងតែទូន្មាន និងចង្អុលបង្ហាញនូវមាគ៌ាល្អៗដល់សមាជិកភ្នំពេញក្រោន។ ត្រង់ចំណុចនេះ ក្លិបភ្នំពេញក្រោន បានដកស្រង់ប្រសាសន៍របស់លោកឧកញ៉ា ឬទ្ធី សំណាង មករំលឹកឡើងវិញបែបថា៖«យើងជាគ្រួសារតែមួយដែលមានគោលដៅដូចគ្នា ឆន្ទៈដូចគ្នា ហើយត្រូវតែរួមចិត្ត រួមកម្លាំងគ្នាដើម្បីឈានទៅសម្រេចគោលដៅដែលយើងប្រាថ្នាចង់បាន»។
ក្នុងស្មារតីនេះ ថ្នាក់ដឹកនាំ បុគ្គលិក និងកីឡាករ កីឡាការិនីក្លិបភ្នំពេញក្រោន បានប្តេជ្ញាថែរក្សានូវទស្សនវិស័យនិងបន្តវីរភាពដែលលោកឧកញ៉ា ឬទ្ធី សំណាង សម្រេចបានចំពោះក្លិបបាល់ទាត់ភ្នំពេញក្រោនជាទីដែលលោកបានចំណាយនូវកម្លាំងកាយ ចិត្ត រួមទាំងធនធានជាច្រើនដើម្បីកសាងជាប្រយោជន៍សម្រាប់វិស័យបាល់ទាត់ និងជាពិសេសសម្រាប់អ្នកគាំទ្រក្លិបភ្នំពេញក្រោនជាទីស្រឡាញ់របស់លោក។ ពួកគេក៏សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកឧកញ៉ា ឬទ្ធី សំណាង សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ វណ្ណ សុគន្ធា
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង