Connect with us

ព័ត៌មានជាតិ

កម្ពុជា ទទួលបានហិរញ្ញប្បទានពីដៃគូអភិវឌ្ឍ​ជាមធ្យម ២១៥លានដុល្លារ ក្នុងមួយឆ្នាំ

បានផុស

នៅ

​​ជាមធ្យមកម្ពុជា ទទួលបានហិរញ្ញប្បទានពីដៃគូអភិវឌ្ឍប្រមាណ ២១៥លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ សម្រាប់គាំទ្រការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា (IDP) ដោយក្នុងនោះវិធានការគន្លឹះបួនជាក់ស្តែង (ការបញ្ចុះតម្លៃអគ្គិសនី ការរៀបចំផែនការមេអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម ការពង្រឹងទីផ្សារពលកម្ម និងការរៀបចំផែនការមេអភវិឌ្ឍខេត្តព្រះសីហនុឱ្យក្លាយជា​តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង) ទទួលបានការគាំទ្រច្រើនជាងគេ ប្រមាណ ៩៣៨,៥លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រព័ន្ធទិន្នន័យស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការកម្ពុជាបង្ហាញថា ក្នុងចន្លោះឆ្នាំ២០១៥-២០២០ ដៃគូអភិវឌ្ឍន៍បានផ្តល់ហិរញ្ញប្បទានប្រមាណ ១.២៨៧,២លានដុល្លារអាមេរិក។ នេះបើតាមការបង្ហាញរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ដែលបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ​របាយការណ៍វាយតម្លៃពាក់កណ្តាល​អាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP MTR) តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពលោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន ក.អ.ក. នៅថ្ងៃទី ១១ ខែ ឧសភា។

សិក្ខាសាលាផ្សព្វផ្សាយនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជម្រាបជូនដៃគូអភិវឌ្ឍន៍​និងវិស័យឯកជន អំពី ខ្លឹមសារសំខាន់ៗនៃរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយ IDP ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ និងបច្ចុប្បន្នភាពនៃការកែសម្រួលឯកសារគោលនយោបាយ IDP ក្រោមការដឹកនាំរបស់ឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ១៧ នាទី មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៣ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម