ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ ប្រព័ន្ធសុខាភិបាលជឿនលឿន មិនប្រាកដថាឈ្នះកូវីដ ឯខ្សោយ មិនប្រាកដថាចាញ់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកម្ពុជា មានប្រសាសន៍ ពីរដ្ឋធានី វ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ត្រូវនឹងពេលព្រឹក ម៉ោងនៅកម្ពុជា ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២២នេះថា ប្រព័ន្ធសុខាភិបាលជឿនលឿន មិនប្រាកដថាឈ្នះកូវីដទេ ប្រព័ន្ធសុខាភិបាលទន់ខ្សោយ មិនប្រាកដថាចាញ់កូវីដដែរ ខណៈ ៥ថ្ងៃជាប់គ្នា កម្ពុជាមិនមានករណីឆ្លងថ្មី។នៅក្នុងពិធីជួបសំណេះសំណាលរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងសហគមន៍ខ្មែរនៅអាមេរិក និងខ្មែរ នៅកាណាដា ពេលល្ងាច នៅរដ្ឋធានី វ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ត្រូវនឹងពេលព្រឹក នៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “គ្មានករណីឆ្លងកូវីដ-១៩ រយៈពេល ៥ថ្ងៃជាប់គ្នា នេះសបញ្ជាក់ឱ្យឃើញថាកម្ពុជា បានយកជ័យជម្នះក្នុងការគ្រប់គ្រងជំងឺដ៏កាចសាហាវនេះបាន។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថា ដំបូងឡើយ មានការមើលស្រាលពីសំណាក់បរទេស ឬអ្នកយកព័ត៌មានខ្លះ អំពីភាពទន់ខ្សោយរបស់កម្ពុជា ទៅលើការគ្រប់គ្រងកូវីដ ឬសមត្ថភាពឆ្លើយតបរបស់កម្ពុជា និងគេនិយាយថា ប្រព័ន្ធសុខាភិបាលកម្ពុជាទន់ខ្សោយ មកដល់ពេលនេះ យើងអាចសន្និដ្ឋានបានថា ប្រព័ន្ធសុខាភិបាលជឿនលឿន មិនប្រាកដថាឈ្នះកូវីដទេ ប្រព័ន្ធសុខាភិបាលទន់ខ្សោយ មិនប្រាកដថាចាញ់កូវីដដែរ។

សម្ដេចតេជោ មានប្រសាសន៍បន្តថា៖ “មើលការជាក់ស្ដែង ពិនិត្យមើលនៅ ប្រទេសកម្ពុជា និងប្រទេសអាហ្វិចជាច្រើនដែលជាប្រទេសក្រីក្រ ហើយប្រព័ន្ធសុខាភិបាលខ្សោយ ក៏ប៉ុន្តែចំណុចស្ថិតលើការគ្រប់គ្រង ចាត់ចែង ប្រយុទ្ធជាមួយកូវីដ១៩។ យើងចាត់ទុកអាមេរិកជាប្រទេសមហាអំណាចនៃបច្ចេកវិទ្យា នៅបារាំង នៅអាល្លឺម៉ង់ នៅប្រទេសដទៃទៀតស្លាប់ច្រើនណស់។ កម្ពុជាយើងអាចធ្លាក់ក្នុងមហន្តរាយ បើកម្ពុជាយើងមិនមានវិធានការត្រឹមត្រូវ តែបើប្រជាជនអត់ចូលរួមជាមួយរដ្ឋាភិបាល ក៏អត់ជោគជ័យដែរ”។

សម្ដេចតេជោ ហ៊ុន បញ្ជាក់ថា នេះមិនមែនជាការប្រយុទ្ធធម្មតាទេ ជាការប្រយុទ្ធដ៏តានតឹង សម្ដេចបានថ្លែងអំណរគុណ ព្រសង្ឃ ប្រជាពលរដ្ឋក្នុងប្រទេសដែលទទួលយកវិធានការរបស់រដ្ឋាភិបាល តាមរយៈអនុវត្តវិធានការ ៣កុំ៣ការពារ និងការទទួលយកវ៉ាក់សាំងកូវីដ១៩។
គួរបញ្ជាក់ថា យោងតាមសេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅថ្ងៃម្សិលមិញនេះ ជាថ្ងៃទី៤ ដែលកម្ពុជា មិនមានករណីឆ្លងថ្មី (លទ្ធផលបញ្ជាក់ដោយ PCR) ជាប់គ្នា ខណៈថ្ងៃទី១១ ខែឧសភា ម្សិលមិញ ក៏មិនមានករណីឆ្លងថ្មី ដែលសរុប គឺ ៥ថ្ងៃជាប់គ្នា កម្ពុជា មិនមានករណីឆ្លងថ្មី នៃជំងឺកូវីដ១៩៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ