ព័ត៌មានជាតិ
មកដឹងប្រាក់ខែគ្រូបង្រៀនទាំង ៣ កម្រិត ពីបឋមដល់មហាវិទ្យាល័យ
រដ្ឋាភិបាលបានយកចិត្តទុកដាក់លើការដំឡើងប្រាក់បៀវត្សដល់គ្រូបង្រៀន ដើម្បីទ្រទ្រង់ការរស់នៅឲ្យបានសមរម្យ។ ប្រាក់បៀវត្សរបស់គ្រូបង្រៀន ត្រូវបានរៀបចំបែងចែកទៅតាមកម្រិតខុសៗគ្នា។
បើតាមឯកសារមួយបានបង្ហាញពីប្រាក់ខែគ្រូបង្រៀន សម្រាប់ក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តមឬហៅថាប្រភេទ (ក) ទទួលបានប្រាក់បៀវត្សអតិបរមា ២,១៦៥,០០០ រៀល និងអប្បបរមា ១,៤៦២,៥០០រៀល។ គ្រូកម្រិតមូលដ្ឋានទទួលបានប្រាក់បៀវត្សច្រើនបំផុត ១,៨៤៥,០០០រៀល និងទាបបំផុត ១,៣៤០,០០០រៀល។
ដោយឡែកសម្រាប់គ្រូកម្រិតបឋមឬប្រភេទ (គ) ទទួលបានប្រាក់បៀវត្សពី ១,២៤២,៥០០ រៀល រហូតដល់ ១,៦២៥,០០០ រៀល។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានប្រាប់កម្ពុជាថ្មីកាលពីព្រឹកថ្ងៃទី១១ ឧសភា ឆ្នាំ២០២២ ថា ក្រសួងអប់រំបានបន្តលើកកម្ពស់គុណភាព និងជីវភាពគ្រូបង្រៀនឱ្យកាន់តែប្រសើរឡើងថែមទៀត។
លោកបានលើកពីប្រាក់បៀវត្ស ដោយប្រៀបធៀបប្រាក់ខែគ្រូបង្រៀននៅឆ្នាំ២០១៥ គឺមានចន្លោះត្រឹមតែជាង ៥ សែនរៀល ដល់ ១លាន២សែនរៀលប៉ុណ្ណោះ ខណៈប្រាក់បៀវត្សគ្រូបង្រៀននៅឆ្នាំ២០២២នេះ មានចន្លោះពី ១ លាន ២ សែនរៀល ដល់ ២ លាន ១ សែនរៀល។
លោកបានបន្តថា គុណភាពគ្រូបង្រៀននៅតែស្ថិតក្នុងចំណោមអាទិភាពកំពូលរបស់ក្រសួងអប់រំយុវជននិងកីឡា ដែលបានបង្កប់នៅក្នុងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំយុវជន និងកីឡា ដែលត្រូវបានគាំទ្រដោយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦៕

អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


