សន្តិសុខសង្គម
ស្រ្តីពលករខ្មែរដេកបំបៅកូន លក់មួយភាំង សង្កត់ច្រមុះកូនដាច់ខ្យល់ស្លាប់
ទារកតូចទើបតែឃើញពន្លឺថ្ងៃបាន ២ ខែ បានស្លាប់យ៉ាងស្ងៀមស្ងាត់ បន្ទាប់ពីស្ត្រីជាម្តាយបានដេកបំបៅហើយបានលក់មួយភាំង ទំនងជាដោះសង្កត់ខ្ទប់ទៅលើច្រមុះកូន លុះភ្ញាក់ដឹងខ្លួនទើបដឹងថា កូនបានស្លាប់បាត់ទៅហើយ។
ហេតុការណ៍នេះបានកើតឡើង នៅព្រលប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ក្នុងអាគារស្នាក់នៅរបស់កម្មករ ស្ថិតក្នុងឃុំបាងបរ ស្រុកបាងបរ ខេត្តសមុទ្រប្រាកាន ប្រទេសថៃ។



ក្រោយពេលសមត្ថកិច្ចថៃចុះពិនិត្យដល់កន្លែងកើតហេតុគឺបានសង្គេតឃើញថា មានទារកម្នាក់ ភេទស្រី អាយុ ២ ខែ ដេកស្លាប់នៅលើពូក ដោយស្រ្តីជាម្តាយដែលជាពលករខ្មែរបានរៀបរាប់ទាំងទឹកភ្នែកថា ខ្លួនបានដេកផ្អៀងអោយកូនបៅ រួចក៏បានដេកលក់ខ្លួនឯងមួយភាំង ពេលដឹងខ្លួនឡើងទើបដឹងថាកូនស្រីរបស់ខ្លួនដេកស្លាប់បាត់ទៅហើយ។ ស្របពេលនោះដែរ បុរសជាប្តីដែលជាជនជាតិថៃឈ្មោះ ភី រ៉ាក់ផុង បានចេញពីធ្វើការ មកដល់ឃើញបែបនេះក៏រាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះពិនិត្យ។
តម្រួតថៃបានសន្និដ្ឋានថា ម្តាយពេលដេកលក់អាចផ្អៀងខ្លួនសង្កត់ត្រង់ច្រមុះកូន ទើបធ្វើអោយថប់ដង្ហើមស្លាប់បែបនេះ៕
អត្ថបទ : សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


