ព័ត៌មានអន្ដរជាតិ
សៀងហៃដាក់គោលដៅកម្ចាត់កូវីដត្រឹមថ្ងៃទី១ មិថុនា ការរស់នៅប្រក្រតីវិញ
នៅថ្ងៃចន្ទ ទី១៦ ខែឧសភានេះ ទីក្រុងសៀងហៃរបស់ប្រទេសចិនបានដាក់ផែនការនាំយកនូវជីវិតរស់នៅប្រកបដោយប្រក្រតីវិញចាប់ពីថ្ងៃទី១ ខែមិថុនា និងបញ្ឈប់ការបិទខ្ទប់ដ៏ឈឺចាប់ដែលមានរយៈពេលជាង៦សប្តាហ៍ហើយ ព្រមទាំងរួមចំណែកលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចឡើងវិញ។

នៅក្នុងតារាងពេលវេលាច្បាស់លាស់ លោកស្រី Zong Ming អភិបាលរងក្រុងសៀងហៃ បាននិយាយថា ការបើកឡើងវិញរបស់ទីក្រុងសៀងហៃនឹងត្រូវបានអនុវត្តជាដំណាក់កាលដែលមានចលនាទប់ស្កាត់ភាគច្រើនបំផុតរហូតដល់ថ្ងៃទី២១ ខែឧសភាដើម្បីទប់ស្កាត់ការរាលដាលឆ្លងឡើង មុនពេលការបន្ធូរបន្ថយបន្តិចៗម្តងបន្តបន្ទាប់ទៀត។
លោកស្រីបន្តថា ៖«ចាប់ពីថ្ងៃទី១ ខែមិថុនារហូតដល់ពាក់កណ្តាល និងចុងខែមិថុនា ដរាបណាហានិភ័យនៃការឆ្លងឡើងវិញត្រូវបានគ្រប់គ្រង។ យើងខ្ញុំនឹងអនុវត្តការការពារ និងគ្រប់គ្រងពេញលេញ គ្រប់គ្រងឲ្យប្រក្រតី និងស្តារឡើងវិញនូវផលិតកម្ម និងជីវិតរស់ធម្មតានៅក្នុងទីក្រុង»។
ការបិទខ្ទប់ពេញលេញនៅទីក្រុងសៀងហៃ និងបំរាមកូវីដពេញបន្ទុកលើអ្នកប្រើប្រាស់ និងកម្មកររាប់លាននាក់នៅក្នុងតំបន់ជាច្រើននៃទីក្រុងផ្សេងៗបានប៉ះពាល់ដល់ការលក់រាយ សង្វាក់ផលិតកម្មក្នុងវិស័យឧស្សាហកម្ម និងការងារ ដែលបន្ថែមសេចក្តីភ័យខ្លាចលើសេដ្ឋកិច្ចដែលអាចធ្លាក់ចុះនូវត្រីមាសទី២។
ទិន្នន័យនៅថ្ងៃចន្ទនេះបានបង្ហាញថា ទិន្នផលឧស្សាហកម្មរបស់ចិនបានធ្លាក់ចុះ២.៩%ក្នុងខែមេសា ធៀបនឹងឆ្នាំមុនដែលធ្លាក់ចុះខ្លាំងដល់៥.០%ក្នុងខែមីនា។

អ្នកវិភាគបាននិយាយថា សកម្មភាពសេដ្ឋកិច្ចប្រហែលជាល្អប្រសើរក្នុងខែឧសភា ហើយរដ្ឋាភិបាល និងធនាគារកណ្តាលត្រូវបានគេរំពឹងដាក់ចេញផែនការដើម្បីជំរុញល្បឿនសេដ្ឋកិច្ច៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ