Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត ទាហានអ៊ុយក្រែនជាង ២៥០ នាក់ ត្រូវបានជម្លៀសចេញពីរោងចក្រដែក Azovstal

បានផុស

នៅ

ទាហានអ៊ុយក្រែនជាង ២៥០ នាក់ កំពុងត្រូវបានជម្លៀសចេញពីរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol បន្ទាប់ពីការតស៊ូរយៈពេលច្រើនសប្តាហ៍ ប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី។

This image has an empty alt attribute; its file name is skynews-bus-ukraine-ukranian-forces_5774014-1024x576.jpg

យោងតាមអនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី Hanna Malyar បានឲ្យដឹងថា ទាហានចំនួន ៥៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងទីក្រុង Novoazovsk ដែលគ្រប់គ្រងដោយរុស្ស៊ី មានចម្ងាយ ៤៨គីឡូម៉ែត្រនៅភាគខាងកើត។

This image has an empty alt attribute; its file name is 1644696407_%D0%93%D0%B0%D0%BD%D0%BD%D0%B0-%D0%9C%D0%B0%D0%BB%D1%8F%D1%80-1024x576.png
អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី Hanna Malyar

លោកស្រីនិយាយថា ទាហាន ២១១ នាក់ផ្សេងទៀត កំពុងត្រូវបានគេនាំទៅកាន់ទីក្រុង Olenivka ចម្ងាយ៨៨គីឡូម៉ែត្រភាគខាងជើង តាមរយៈច្រករបៀងមនុស្សធម៌។ ពួកគេនឹងត្រូវដោះដូរជាមួយអ្នកទោសយោធារុស្ស៊ី មុនពេលវិលត្រឡប់ទៅផ្ទះវិញ។

អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ទាហានទាំងនេះ ស្ថិតនៅក្នុងទីតាំងចុងក្រោយនៃការតស៊ូប្រឆាំងនឹងការវាយលុករបស់រុស្ស៊ីនៅទីក្រុង Mariupol ដែលជាទីក្រុងសំខាន់ខាងយុទ្ធសាស្ត្រនៅឆ្នេរភាគខាងជើងនៃសមុទ្រ Azov។

Who is Volodymyr Zelenskyy, Europe's most vulnerable president? |  Russia-Ukraine war News | Al Jazeera
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីយប់ថ្ងៃចន្ទទី១៦ខែឧសភាថា “អរគុណចំពោះសកម្មភាពរបស់យោធាអ៊ុយក្រែន កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ចារកម្ម ក្រុមចរចា ក៏ដូចជាគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ និងអង្គការសហប្រជាជាតិ។ យើងសង្ឃឹមថា យើងនឹងអាចជួយសង្គ្រោះជីវិតបុរសរបស់យើង”។

លោកបន្តថា “មានអ្នករបួសធ្ងន់ធ្ងរក្នុងចំណោមពួកគេ ពួកគេកំពុងទទួលការថែទាំ។ ខ្ញុំចង់សង្កត់ធ្ងន់ថា អ៊ុយក្រែនត្រូវការវីរបុរសអ៊ុយក្រែននៅរស់។ នេះជាគោលការណ៍របស់យើង។ ខ្ញុំគិតថាគ្រប់មនុស្ស នឹងយល់ពីពាក្យទាំងនេះ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ រុស្ស៊ី គំរាមដាក់ទ័ពកាន់តែច្រើននៅតាមព្រំដែន ហ្វាំងឡង់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម