ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គំរាមដាក់ទ័ពកាន់តែច្រើននៅតាមព្រំដែន ហ្វាំងឡង់ (មានវីដេអូ)
ទីក្រុងមូស្គូ នឹងពង្រឹងវត្តមានយោធារបស់ខ្លួននៅតាមព្រំដែនរុស្ស៊ី-ហ្វាំងឡង់ ក្នុងករណី រដ្ឋាភិបាលទីក្រុង ហែលស៊ិនគី ចូលរួមជាមួយអង្គការណាតូ ហើយសម្ព័ន្ធភាពនេះ ដាក់ពង្រាយសព្វាវុធវាយប្រហារលើទឹកដីរបស់ហ្វាំងឡង់។ នេះបើតាមការអះអាងកាលពីថ្ងៃអាទិត្យទី១៥ខែឧសភា ពីលោក Viktor Bondarev ប្រធានគណៈកម្មាធិការក្រុមប្រឹក្សាសហព័ន្ធស្តីពីការការពារ និងសន្តិសុខរុស្ស៊ី។

លោក Bondarev បាននិយាយនៅលើ Telegram ថា “យើងនឹងពង្រឹងព្រំដែន ដោយបង្កើនវត្តមានទាហានរុស្ស៊ីនៅតាមព្រំដែន ប្រសិនបើអាវុធវាយប្រហារនិងវាយលុករបស់ណាតូ ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសហ្វាំងឡង់ និងនៅតំបន់ជុំវិញយើង”។
គួរបញ្ជាក់ថា ប្រទេសហ្វាំងឡង់បានប្រកាសពីការសម្រេចចិត្តជាផ្លូវការ ក្នុងការចូលរួមជាមួយអង្គការណាតូកាលពីព្រឹកថ្ងៃអាទិត្យ។

ការសម្រេចចិត្តនឹងត្រូវបានពិភាក្សានៅក្នុងសភាហ្វាំងឡង់នៅថ្ងៃចន្ទនេះ ហើយការបោះឆ្នោតត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃអង្គារស្អែក។
ការសម្រេចចិត្តនេះត្រូវបានធ្វើតាមដោយប្រទេសស៊ុយអែត ដែលគេរំពឹងថា នឹងដាក់ពាក្យជាផ្លូវការសម្រាប់សមាជិកភាពណាតូរួមគ្នាជាមួយហ្វាំងឡង់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ប្រទេសណាតូមួយ ចេញមុខមិនគាំទ្រការចូលជាសមាជិករបស់ ស៊ុយអែត និង ហ្វាំងឡង់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


