ព័ត៌មានជាតិ
គណបក្សកែទម្រង់កម្ពុជា ផ្តល់លទ្ធភាពឲ្យឃុំ សង្កាត់ ដែលបានដាក់បេក្ខភាព ដើម្បីហែរក្បួនឃោសនាដោយផ្ទាល់
មន្រ្តីជាន់ខ្ពស់គណបក្សកែទម្រង់កម្ពុជា បានឲ្យដឹងថា នៅក្នុងរយៈពេល១៤ថ្ងៃ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នេះ គណបក្សបានផ្តល់លទ្ធភាពឲ្យឃុំ សង្កាត់ ដែលបានដាក់បេក្ខភាព ដើម្បីធ្វើការហែរក្បួនឃោសនាដោយផ្ទាល់ ហើយការធ្វើបែបនេះ ដោយសាតែគណបក្សដាក់បេក្ខភាពបានតិច ហើយថ្នាក់ដឹកនាំនឹងចុះទៅតាមឃុំ សង្កាត់ ទាំងនោះដើម្បីធ្វើវេទិកា។

លោក អ៊ូ ច័ន្ទរ័ត្ន បានថ្លែងប្រាប់ កម្ពុជាថ្មី នាល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ថា នៅថ្ងៃឃោសានាខាងមុខនេះ គណបក្សបានអនុញ្ញាតឱ្យថ្នាក់ដឹកនាំនៅតាមឃុំនីមួយៗ ដែលបានដាក់បេក្ខភាពសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ធ្វើការដង្ហែរនៅតាមមូលដ្ឋាន ទៅតាមកាលវិភាគរបស់ខ្លួន ហើយថ្នាក់ដឹកនាំខាងលើ នឹងចុះទៅតាមឃុំ សង្កាត់ ដែលបានដាក់បេក្ខភាពនោះ រៀបចំធ្វើវេទិកាសាធារណៈ ជាមួយអ្នកគាំទ្រ ក៏ដូចជា ជាមួយម្ចាស់ឆ្នោតដោយផ្ទាល់ ដើម្បីបញ្ជូនសារនយោបាយ ក៏ដូចជាកម្មវិធីនយោបាយ នៅតាមមូលដ្ឋានទាំងនោះ។

បើតាមលោក អ៊ូ ច័ន្ទរ័ត្ន ដោយសារតែគណបក្ស ដាក់បេក្ខភាពបានតិច គឺចំនួន៥៩ឃុំ សង្កាត់ នៅរាយប៉ាយតាមខេត្តចំនួន១២ ដូច្នេះការធ្វើការដង្ហែក្បួនធំ នឹងមិនមានប្រសិទ្ធភាពសម្រាប់ការបោះឆ្នោតនៅតាមឃុំនីមួយៗនោះទេ ដូច្នេះគណបក្ស នឹងផ្ដល់លទ្ធភាពទៅតាមឃុំនីមួយៗ ដើម្បីធ្វើការឃោសនា ក៏ដូចជាដង្ហែដោយខ្លួនឯង ដោយបង្ហាញបេនណឺ sticker និងខិតប័ណ្ណនយោបាយ ជូនទៅដល់ប្រជាពលរដ្ឋដោយផ្ទាល់តែម្ដង។

គួររំលឹកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ដោយចាប់ផ្តើមពីម៉ោង៧ ព្រឹក រហូតដល់ម៉ោង៣រសៀល។ ក្នុងនោះមានគណបក្សនយោបាយចំនួន១៧ បានចូលរួម ហើយដោយសារការឃោសនាកាន់តែកៀក ថ្មីៗនេះ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើសេចក្ដីណែនាំមួយ ស្តីពីការហែរក្បួនឃោសនាបោះឆ្នោត និងការធ្វើសកម្មភាពចែកខិត្តប័ណ្ណនៅក្នុងផ្សារ របស់គណបក្សនយោបាយឈរ ដោយតម្រូវឲ្យគណបក្សអនុវត្តឲ្យបានតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូចជាបទបញ្ជ និងនីតិវិធីផ្សេងៗ ដើម្បីឲ្យការឃោសនានេះបានប្រព្រឹត្តិទៅដោយរលូន មានសណ្តាប់ធ្នាប់ និងគ្មានអំពើហឹង្សា៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន