Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមត្រៀមជម្លៀសមនុស្ស១.២លាននាក់មុនព្យុះ Molave មកដល់ខណៈរលកសមុទ្រអាចមានកម្ពស់ដល់ទៅ១០ម៉ែត្រ

បានផុស

នៅ

ដោយសារតែព្យុះ Molave ត្រូវបានគេរំពឹងថានឹងបង្កឲ្យមានការបាក់ដីនៅកណ្តាលប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនោះ អាជ្ញាធរវៀតណាមកំពុងត្រៀមជម្លៀសអ្នករស់នៅតាមឆ្នេរសមុទ្រចំនួន១.២លាននាក់ទៅកាន់ទីទួលសុវត្ថិភាព។

នៅម៉ោង១រសៀលថ្ងៃចន្ទ មជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមជាតិបានឲ្យដឹងថា ព្យុះនេះមានទីតាំងនៅចម្ងាយប្រហែល៥៦០គីឡូម៉ែត្រភាគឦសានកោះ Cay ជាមួយនឹងខ្យល់បក់ក្នុងល្បឿន១៣៥គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្នុងរយៈពេល២៤ម៉ោងទៀត វានឹងធ្វើដំណើរទៅទិសខាងលិចក្នុងល្បឿន២០ទៅ២៥គីឡូម៉ែត្រក្នុងមួយម៉ោងហើយកាន់តែខ្លាំងឡើងៗ។ នៅម៉ោងប្រហែល៧ព្រឹកថ្ងៃអង្គារ ព្យុះនេះនឹងមកដល់នៅចម្ងាយ២៨០គីឡូម៉ែត្រភាគខាងជើងកោះ Cay ជាមួយខ្យល់បក់ក្នុងល្បឿនរហូតដល់១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

លោក Mai Van Khiem នាយកមជ្ឈមណ្ឌលព្យាករណ៍ជាតិបាននិយាយក្នុងកិច្ចប្រជុំមួយនៅថ្ងៃចន្ទថា ទាំងទីភ្នាក់ងារនិងសមភាគីជប៉ុនបានព្យាករណ៍ថា ព្យុះដែលរំកិលខ្លួនយ៉ាងលឿននេះនឹងបង្កឲ្យមានការបាក់ដីនៅខេត្ត Quang Nam, Quang Ngai និង Binh Dinh។

ទីភ្នាក់ងារនានាបានព្យាករណ៍ថា ព្យុះនេះនឹងទៅដល់ដីគោកវៀតណាមនៅព្រឹកថ្ងៃពុធ។

នៅព្រឹកថ្ងៃពុធ ចំណុចកណ្តាលនៃព្យុះនេះនឹងស្ថិតនៅចម្ងាយប្រមាណ២០០គីឡូម៉ែត្រពីឆ្នេរ Quang Ngai ទៅដល់ Binh Dinh ជាមួយល្បឿនខ្យល់អតិបរមា១៣៥គីឡូម៉ែត្រក្នុងមួយម៉ោងហើយបង្កឲ្យមានរលកកម្ពស់រហូតដល់ទៅ១០ម៉ែត្រ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VN Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

ការលក់រថយន្តថ្មី​នៅកម្ពុជាកើនឡើងខ្ពស់នៅត្រីមាសទី១

ព័ត៌មានជាតិ៤៤ នាទីutes មុន

គ្រួសារមួយនៅសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ មានជីវភាពល្អប្រសើរពីការដាំដំណាំសាវម៉ៅ ទុរេន និងផ្លែបំពេញរាជ្យ

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ចាត់វិធានការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្ការជំងឺគ្រុនឈាម នារដូវវស្សា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាជីវករវៀតណាមនៅក្រុងធំៗបិទតូបខ្លួន នៅពេលអាជ្ញាធរបង្រ្កាបទំនិញក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីស្រាអែល​យក​បានសាកសព​ចំណាប់ខ្មាំង​ពីរ​នាក់​មក​វិញ ​ចំពេល​ជម្លោះ​ហ្គាហ្សា​កំពុង​បន្ត

Sokha Hotels

ព័ត៌មានពេញនិយម