ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន ប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នជំងឺអុតស្វា ទោះបីមិនទាន់កើតមាននៅកម្ពុជា
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី ២២ ខែឧសភា ២០២២ បានចេញអត្ថបទមួយពន្យល់អំពីស្ថានភាពនៃជំងឺអុតស្វា ដែលបានផ្ទុះឆ្លងនៅក្នុងសហគមន៍ នៅចក្រភពអង់គ្លេស ហើយមិនទាន់ដឹងប្រភពច្បាស់លាស់ នៃករណីខ្លះនៃជំងឺអុតស្វានេះ។

បច្ចុប្បន្នអង្គការសុខភាពពិភពលោក ចាត់ទុកការចម្លងវីរុសនេះនៅមានហានិភ័យទាប តែក៏លើកឡើងពីលទ្ធភាព ហានិភ័យដែលអាចគំរាមកំហែងដល់សុខភាពសកល។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា មកដល់ពេលនេះកម្ពុជាមិនទាន់មានករណីសង្ស័យ ឬករណីវិជ្ជមានជំងឺនេះនៅឡើយ តែពលរដ្ឋក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយបុគ្គល គ្រួសារ និងសហគមន៍ ត្រូវបន្តអនុវត្តវិធានការបង្ការជំងឺផ្ទាល់ខ្លួនដូចជា៖ មន្ទីរពេទ្យ និងមណ្ឌលសុខភាព ត្រូវតាមដាននិងរាយការណ៍ករណីសង្ស័យណាមួយដែលកើតមានឡើងដើម្បីបន្តការស៊ើបអង្កេត។ ការពង្រឹងប្រព័ន្ធតាមដានជំងឺ នៅតាមមន្ទីរពេទ្យនានា ពិតជាមានសារសំខាន់ណាស់។

លោកស្រី ក៏ជំរុញឱ្យយកចិត្តទុកដាក់ពិនិត្យមើលឱ្យបានហ្មត់ចត់ នូវអ្នកដំណើរចូលមកកម្ពុជា ដែលមានកន្ទួលរមាស់នៅលើខ្លួន អមដោយមានគ្រុនក្តៅ និងមានប្រវត្តិធ្វើដំណើរមកពីបណ្តាប្រទេសប៉ែកខាងអាហ្វ្រិក (ប្រមាណជា ១០ប្រទេស) ដែលមានការកើតឡើងនូវជំងឺអុតស្វា (Monkeypox) បែបជាអង់ដេមី ហើយត្រូវរាយការណ៍ទៅអាជ្ញាធរសុខាភិបាលភ្លាមៗ ឬទៅលេខ ១១៥។
លោកស្រីបញ្ជាក់ថា បច្ចុប្បន្ន ជំងឺអុតស្វានេះ គឺជាជំងឺដែលឆ្លងដោយវីរុស (ចម្លងពីសត្វទៅមនុស្ស) នៅតំបន់ត្រូវពិចដែលមានភ្លៀង នៃអាហ្វ្រិកកណ្ដាល និងអាហ្វ្រិកខាងលិច។
ចំពោះការចម្លងជំងឺអុតស្វា កើតមានឡើងតាមរយៈការប៉ះពាល់រាងកាយផ្ទាល់ ឬប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានរោគសញ្ញារួមទាំងទំនាក់ទំនងផ្លូវភេទផងដែរ។
សម្លៀកបំពាក់ សម្ភារប្រើប្រាស់របស់អ្នកជំងឺអុតស្វា ឡូកឡំចូលគ្នាក៏អាចឆ្លងទៅអ្នកដទៃបានដែរ។ ក្រៅពីនេះ វីរុសនេះក៏អាចចម្លងតាមរយៈទឹកមាត់ និងអ្នកមានផ្ទៃពោះចម្លងទៅទារកតាមរយៈទងសុក ឬពីឪពុកម្ដាយដែលមានវីរុសឆ្លងទៅដល់កូន អំឡុងពេល ឬក្រោយពេលឆ្លងទន្លេតាមរយៈការប៉ះនឹងស្បែក៕





អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ១៨ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ