វប្បធម៌ ជំនឿ
គួរស្លៀកពាក់ថ្មី និងមិនគួរ នៅថ្ងៃណា ទើបនាំទ្រព្យ នាំលាភសំណាងដល់ខ្លួនឯង
យោងតាមជំនឿបុរាណ បន្ទាប់ពីទិញសំលៀកបំពាក់ថ្មី ចាស់ៗពីដើមលោកជឿណាស់ថា គួរតែមានថ្ងៃល្អណាមួយ ដើម្បីស្លៀកនាំភាពសុខសប្បាយដល់ខ្លួន។ ព្រោះសំលៀកបំពាក់ដូចជាគ្រឿងតុបតែង ដើម្បីបង្កើនភាពទាក់ទាញដល់មនុស្សជាទីស្រឡាញ់ ទាញទ្រព្យសម្បត្តិ នាំលាភសំណាង និងសុភមង្គល ។

ទន្ទឹមនោះដែរ គេក៏ហាមមិនឲ្យយើងស្លៀករបស់ថ្មី ក្នុងថ្ងៃមិនល្អប្រសើរ ព្រោះអាចនាំគ្រោះនិងភាពស៊យដល់ខ្លួនវិញ។
ថ្ងៃអាទិត្យ
បើតាមជំនឿគេជឿថា បើអ្នកស្លៀកសំលៀកបំពាក់ថ្មីថ្ងៃនេះ នោះនឹងធ្វើឲ្យអ្នកឆាប់ទទួលបានជ័យជម្នះ រាល់ការបរាជ័យនឹងចេញឆាប់ ជួយបង្កើតភាពលេចធ្លោ និងកិត្តិនាមមានដល់ខ្លួនឯង។
ថ្ងៃច័ន្ទ
បើអ្នកស្លៀកសំលៀកបំពាក់ថ្មីថ្ងៃនេះ នឹងបង្កើនភាពទាក់ទាញ មានគេស្រលាញ់រាប់អានច្រើនៗ។
ថ្ងៃអង្គារ
អ្នកមិនគួរស្លៀកពាក់របស់ថ្មីនៅថ្ងៃនេះទេ។ ព្រោះគេជឿថា អាចនាំឲ្យមានទុក្ខ មានរឿងដែលត្រូវអាក់អន់ចិត្ត រហូតដល់មានភាពមិនស្រួល មានជម្លោះ រហូតបែកបាក់សាមគ្គីគ្នាមិនខាន។
ថ្ងៃពុធ
គេជឿថា បើអ្នកស្លៀកសំលៀកបំពាក់ថ្មីថ្ងៃនេះ អ្នកនឹងរកឃើញសុភមង្គល ហើយបានជួបតែរឿងល្អៗចូលមក ក្នុងឆាកជីវិតមួយនេះ។
ថ្ងៃព្រហស្បតិ៍
គេជឿថា បើអ្នកស្លៀកសំលៀកបំពាក់ថ្មីថ្ងៃនេះ នឹងរកឃើញក្ដីសង្ឃឹម តាមដែលអ្នកចង់បាន ជាពិសេសរាល់ការប៉ងប្រាថ្នានឹងឆាប់ទទួលបានជោគជ័យ។
ថ្ងៃសុក្រ
គេជឿថា បើអ្នកស្លៀកសំលៀកបំពាក់ថ្មីថ្ងៃនេះ វានឹងជួយដោះស្រាយរាល់បញ្ហាជាប់គាំងលុយកាក់ ជួយបង្កើនទ្រព្យសម្បត្តិ ឲ្យហូរមកកាន់តែច្រើន។
ថ្ងៃសៅរ៍
អ្នកមិនគួរស្លៀកពាក់ថ្មីនៅថ្ងៃនេះទេ។ ព្រោះគេជឿថា នាំឲ្យកើតទុក្ខ ឈឺថ្កាត់ មានរបួសស្នាម និងការឈឺចាប់មិនលោះពេល។
យ៉ាងណាមិញ ខាងលើនេះ គ្រាន់តែជំនឿដែលមានពីបុរាណកាលមក អ្វីដែលអ្នកអាចធ្វើបាន គឺចិត្តជ្រះថ្លា និងការផ្ដល់ក្ដីសុខឲ្យខ្លួនឯងតែប៉ុណ្ណោះ៕
គ្រូ ណុប
ចុចអាន៖ក្នុងជីវិត គួរដាក់ត្បូងទាំងនេះជាប់ខ្លួន ព្រោះគេជឿថា ជួយការពារពីគ្រោះថ្នាក់ផ្សេងៗ
ចុចអាន៖ប្រជ្រុយលើច្រមុះ ៤ ទីតាំង នេះ ចាស់ៗថា សំណាងល្អខ្លាំង ក្នុងឆាកជីវិត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


